​PUBG ​ផែនទី​ថ្មី ​បង្កប់​​រឿង​រ៉ាវ​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​ពិត​របស់​ពិភពលោក​

  • 2019-08-23 03:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ផែនទី​មួយ​ក្នុង​ចំណោម​​ហ្គេម​ PUBG Season 8 ​គឺ ​Erangel 2.0 ​ត្រូវ​បាន​គណនី​យូធូប​មួយ​ទម្លាយ​រឿង​រ៉ាវ​ពិត​ ​នៅ​ពី​ក្រោយ​ការ​អាប់ដែត​របស់​ក្រុមការងារ​ផលិត​ហ្គេម​កូរ៉េខាងត្បូង​នេះ។

Erangel 2.0

​គណនី​នោះ​ ​លើក​ជា​ចម្ងល់​ថា​ ​ហេតុ​អ្វី​បាន​ជា​វគ្គ​ថ្មី​នោះ​មាន​រូប​សំណាក​បុរស​ចំណាស់​ម្នាក់ ​ហើយ​មាន​រូប​ថត​បិទ​លើ​ជញ្ជាំង​ ​ហើយ​សរសេរ​​ឆ្នាំ​ជាក់​លាក់​ផង​ដែរ​គឺ ១៩៦៨?

​គណនី​ខាង​លើ​ ​បាន​រក​ឃើញ​បន្ទប់​សម្ងាត់​ក្រោម​ដី​មួយ​ ​ដែល​បកស្រាយ​លម្អិត​បំផុត​ពី​រឿងវ៉ាវ​ជុំវិញ​ទីនោះ​មាន​ដូច​ជា​ ​​ទង់ជាតិ​រូប​តោ​លោត​បញ្ឈរ​ជើង​២​បែរ​ទៅ​ស្ដាំ​គឺ​ជា​ទង់​ជាតិ​តំណាង​ប្រទេស​ឆេកូស្លូវ៉ាគី(មុន​នឹង​បំបែក​ជា​រដ្ឋ​ និង​ប្រទេស​តូចៗ​ជា​ច្រើន​ដូច​សព្វថ្ងៃ​មាន​ ក្រូអាត ឆែក ជាដើម។)

ភូមិមួយក្នុងផែនទី Erangel 2.0

ស្ថិត​ក្នុង​សម័យ​សង្គ្រាម​នា​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ១៩៦៨ ប្រជាជន​ក្នុង​តំបន់​មួយ​នៃ​​ឆេកូស្លូវ៉ាគី​ត្រង់​ចំណុច​ទីក្រុង​ប្រាឌ(សាធារណរដ្ឋ​ឆែក​សព្វថ្ងៃ) ​ត្រូវ​បាន​វាយប្រហារ​ដោយ​កងទ័ព​សហភាព​សហព័ន្ធ​សូវៀត(រុស្ស៊ី) ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ស្លាប់​អស់ ១៣៥ នាក់​រង​របួស​ ៥០០ នាក់​៕

ចង់​ដឹង​ច្បាស់​ទស្សនាវីដេអូ​ពេញ​ខាងក្រោម​នេះ៖

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា