​ការ​ពិត​ត្រូវ​ទម្លាយ PUBG វគ្គ Sanhok ជា​ទីតាំង​ល្បី​មួយ​នៅ​ប្រទេស​ជិតខាង​​កម្ពុជា

  • 2018-11-18 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​ហ្គេម PUBG ​ប្រាកដ​ជា​ដឹង​ហើយ​ថា PUBG បាន​អាប់​ដេត​ដល់​វគ្គ​ថ្មី​មួយ​ទៀត​គឺ Sanhok ​ប៉ុន្តែ​មាន​ទីតាំង​មួយ​កន្លែង​ដែល​ជា Wallpaper ធំ​និង​ទាក់​ទាញ​ជាង​គេ​ក្នុង​​ហ្គេម​នេះ ​ភាគ​ច្រើន​អ្នក​លេង​មិន​ចាប់​អារម្មណ៍​ថា​នៅ​ឯណា​ទេ។

​តាម​ប្រភព​ពី​វិបសាយ​ដាក់​ពិន្ទុ​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​គឺ TripAdvisor បាន​បង្ហាញ​ពី​ ​ទីតាំង​គួរ​ឲ្យ​ទាក់​ចិត្ត​មួយ ដែល​មាន​សណ្ឋាន​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​វគ្គ Sanhok នៃ​ហ្គេម PUBG។

ទីតាំង​នោះ​គឺ​ស្ថិត​នៅ​ក្នុង ទីក្រុង Mrauk U ​ភាគ​ខាង​ជើង​ខេត្ត Rakhine State នៃ​ប្រទេស​ភូមា ឬ​មីយ៉ាន់​ម៉ា។ ទីក្រុង​នេះ ជា​កន្លែង​ស្ងប់​ស្ងាត់​ល្អ សម្រាប់​ពុទ្ធសាសនិក​នានា ដែល​មាន​បំណង​ចង់​ឲ្យ​ចិត្ត​ជ្រះថ្លា​ ចាក​ពី​ទុក្ខកង្វល់​ផ្សេងៗ​។

ឯ​កន្លែង​ដែល​ជា Wallpaper ធំ​​វគ្គ Sanhok នេះ គឺ​ជា​ប្រាសាទ​បុរាណ​មួយ​មាន​ឈ្មោះ​ថា Shite-thaung ​ហើយ​ក៏​ជា​កន្លែង​សម្រាប់​ទេសចរណ៌ ដែល​មាន​រូប​សំណាក​ព្រះពុទ្ធ​រាប់​ពាន់​អង្គ​ក្នុង​បរិវេណ​ប្រាសាទ និង​មាន​ព្រះសង្ឃ​គង់ សិក្សា​ព្រះធម៌​ផង​ដែរ។ តាម​របាយ​ការណ៍​បង្ហាញ​ថា មាន​ប្រជាជន​រស់​នៅ​ត្រឹម​តែ ១៨៩ ៦៣០ នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៤ ក្នុង​ទីក្រុង​ខាង​លើ​៕

វគ្គ Sanhok និង​រូបពិត​នៅ​ប្រទេស​ភូមា

ប្រភព៖ TripAdvisor   ប្រែ​សម្រួល៖ រក្សា