ស្រងាក​ចិត្ត! តួ​លេខ​អ្នក​លេង​ហ្គេម PUBG លើ Steam កំពុង​ធ្លាក់​កូដ​ខ្លាំង

  • 2018-11-13 11:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម PlayerUnknown's Battlegrounds កន្លង​ទៅ​ធ្លាប់​តែ​បំបែក​កំណត់ត្រា​មាន​អ្នក​លេង​ដល់ ៣,២ លាន​នាក់​នៅ​លើ Steam ​លុះ​គិត​ត្រឹម​រយៈ​ពេល ៣០ ​ថ្ងៃ​ចុង​ក្រោយ​នេះ​ក៏​ធ្លាក់​ចុះ​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​សល់​ត្រឹម​ ៩៦៥ ០០០ នាក់ ​តែ​ប៉ុណ្ណោះ។

មូលហេតុ​ក៏​មក​ពី​ភាព​ប្រកួតប្រជែង​ខ្ពស់​នៃ​ហ្គេម Fortnite ដោយ​ហ្គេម​មាន​ដើម​កំណើត​ចេញ​ពី​ទឹក​ដី​សហរដ្ឋអាមេរិក​មួយ​នេះ​ទើប​បំបែក​កំណត់ត្រា​ទទួល​បាន​អ្នក​លេង​សរុប​ដល់ ៨,៣ លាន​នាក់​ ក្នុង​ពេល​តែ​មួយ​គ្រប់​ឧបករណ៍​ទាំង​អស់។

សម្រាប់ PUBG ដែល​គ្រង​កំណត់ត្រា​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ ២០១៨ ក៏​ស្រាប់​តែ​អន់​ថយ​តួ​លេខ​អ្នក​លេង​ជិត ១ សែន​នាក់​ក្នុង​មួយ​ខែ រហូត​ដល់​ខែ​មិថុនា​ក៏​ថយ​ចុះ​មក​ក្រោម ២ លាន​នាក់​នៅ​លើ Steam ​និង​ចុះ​មក​ជាង ១ លាន​នាក់​កាល​ពី​ខែ​មុន។ រហូត​គិត​ត្រឹម ៣០ ​ថ្ងៃ​ក្រោយ​តួ​លេខ​នេះ​ក៏​បន្ត​ចុះ​កាន់​តែ​ខ្លាំង​ទៀត មក​សល់ ៩៦៥ ៥០៧ នាក់ ធៀប​នឹង Fortnite មាន​ដល់ ៧,៤ លាន​នាក់​ឯ​ណោះ។

ប្រភព: https://www.tweaktown.com/news/63815/pubg-player-base-falls-under-1-million-concurrent-steam/index.html

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ tweaktown   ប្រែ​សម្រួល៖ កៅ រក្សា