ដោនឡូត​កម្មវិធី​នេះ​មួយ ចង់​ទិញ​ផលិតផល Xiaomi នៅ​ខ្មែរ​រហ័ស​មែន​ទែន!

  • 2018-11-13 09:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ទីបំផុត! ក្រុមហ៊ុន​លក់​ផលិតផល​អនឡាញ​យក្ស​របស់ចិន Smile Shop បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ!
  • Smile Shop មាន​លក់​ផលិតផល​អេឡិចត្រូនិក​របស់​សៀវមី​ដូចជា ទូរសព្ទ​ដៃ Power Bank ឧបករណ៍​បំពង​សំឡេង កុំព្យូទ័រ កាបូប និង​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ផ្សេងទៀត។
  • ផ្តល់​នូវ​ការ​ធានា​រយៈពេល ២ ឆ្នាំ​លើ​ទូរសព្ទ​ដៃ និង ១​ឆ្នាំ​លើ​ផលិត​ផល​អេឡិចត្រូនិក​ផ្សេង​ៗ​ទៀត។
  • ​ជា​ហាង​លក់​ផលិតផល​សៀវមី​គ្រប់​ប្រភេទ​លើ​អនឡាញ​ប្រចាំ​ប្រទេស​កម្ពុជា។ លើស​ពី​នេះ Smile Shop ជា Ecommerce App (ពាណិជ្ជកម្ម​បែប​អេឡិចត្រូនិច) ដែល​អាច​ឲ្យ​អតិថិជន​ធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ​តាម​រយៈ AliPay, Wing, និង Pi Pay ជាដើម។
Xiaomi Wi-Fi plus

ក្រុមហ៊ុន​លក់​ផលិត​ផល​អនឡាញ​យក្ស​របស់​ចិន Smile Shop ដែល​នាំ​ចូល និង​លក់​ផលិតផល Xiaomi គ្រប់​ប្រភេទ​ផ្តាច់​មុខ តាម​រយៈ E-commerce App បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​លើ​ទីផ្សារ​កម្ពុជា ព្រម​គ្នា​ជាមួយ​និង​ក្រុមហ៊ុន MI កាល​ពី​ថ្ងៃ​ទី ៨ វិច្ឆិកា ២០១៨។

លោក Jack Lee

លោក Jack Lee នាយក​ប្រតិបតិ្ត​ក្រុមហ៊ុន Smile Shop បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ប្រជាជន​កម្ពុជា​មាន​ចំនួន​តិច ហើយ​ទីផ្សារ​តូច​ចង្អៀត និង​ជីវភាព​នៅ​មាន​កម្រិត​ក៏​ដោយ ក៏​លោក​បាន​ប្ដេជ្ញា​ចិត្ត​ផ្ដល់​ឲ្យ​ប្រជាជន​កម្ពុជា​នូវ​បទពិសោធន៍​ថ្មី តាម​រយៈ​ការ​ទិញ​ផលិតផល​តាម​អេឡិចត្រូនិក (អន​ឡាញ) របស់​ក្រុមហ៊ុន Smile Shop។

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវការ​របស់​ក្រុមហ៊ុន MI លោក Jack Lee បន្ថែម​ថា ក្រុមហ៊ុន Smile Shopដែល​មាន​លក់​នូវ​ផលិតផល MI គ្រប់​ប្រភេទ ប្រកប​ដោយ​ភាព​ជឿជាក់ សុវត្ថិភាព តម្លៃ​ធូរ​ថ្លៃ​ ទទួល​បាន​ផលិតផល​គុណភាព​ខ្ពស់ និង​ការ​ធានា​ត្រឹមត្រូវ។

“វត្តមាន Smile Shop នឹង​ផ្ដល់​នូវ​ភាព​ងាយស្រួល​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ទិញ​ ផលិតផល​ប្រើប្រាស់​សៀវមី​គ្រប់​ប្រភេទ តាម​រយៈ​ការ​សន្សំ​សំចៃ​ពេល​វេលា និង​ថវិកា។ លើស​ពី​នេះ​ យើង​ផ្តល់​ជូន​នូវ​តម្លៃ​ធូរ​ថ្លៃ​ជាង គុណភាព​ល្អ​ជាង ហើយ​និង​ការ​ធានា​យូរ​ជាង​រហួត​ដល់​ទៅ ២ ឆ្នាំ​ សម្រាប់​ផលិតផល​ស្មាត​ហ្វូន​សៀវមី​គ្រប់​ប្រភេទ”។

អ្នក​អាច​ទាញ​យក​កម្មវិធី Smile Shop ពី App StoreGoogle Play ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស ធានា​ទាំង​គុណភាព និង​ការ​ដឹកជញ្ជូន​ដោយ​ឥត​គិត​ថ្លៃទូទាំង​ប្រទេស ដោយ​មិន​បារម្មណ៍​ពី​ហានិភ័យ​ផ្សេងៗ។

#​មើល​របៀប​ចុះ​ឈ្មោះ SmileShop លើ YouTube

Smile Shop មាន​មជ្ឈមណ្ឌល​បម្រើ​សេវាកម្ម​របស់​ក្រុមហ៊ុន​ទូរសព្ទ Xiaomiគឺ Xiaomi Service Centre​ សម្រាប់​បម្រើ​សេវា​ជូន​អតិថិជន ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ ២៣បេ ផ្លូវ​១៦៩ សង្កាត់​វាល​វង់​ ខណ្ឌ​៧មករា ក្រុង​ភ្នំពេញ នៅ​ជិត​ក្រសួង​ទេសចរណ៍ (ចម្ងាយ​១០០​ម៉ែត្រ​ពី​វិទ្យាល័យ បាក់​ទូក)។

អត្ថបទ៖ រក្សា