ច្រាស​ដុះ​ធ្មេញ​វៃឆ្លាត​នេះ នឹង​សម្អាត​ធ្មេញ​ស្អាតល្អ​ត្រឹម ៦ វិនាទី​

  • 2018-11-13 07:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដុះ​សម្អាត​ធ្មេញ​ជា​សកម្មភាព​ប្រចាំថ្ងៃ គ្រប់គ្នា​តែង​អនុវត្ត​រាល់​ព្រឹក និង​យប់​មុន​ពេល​ចូល​គេង ហើយ​រយៈពេល​សម្អាត​អាច​ចំណាយ​ពេល​ពី ៣ ទៅ ៤នាទី ប៉ុន្តែ​បច្ចុប្បន្ន អាច​ធ្វើ​បាន​លឿន​ជាង​នេះ​។ 

ក្រុមហ៊ុន​ Unobrush បាន​កែច្នៃ​ឧបករណ៍​មួយ​ផ្លាស់ប្ដូរ​វិធី​សម្អាត​ធ្មេញ​បាន​កាន់​តែ​ងាយស្រួល​។ 

ឧបករណ៍​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ ដើម្បី​សម្អាត​រាល់​ធ្មេញ​ដំណាល​គ្នា​ប្រើ​ពេល​ត្រឹម ៦ វិនាទី ដោយ​អ្នក​គ្រាន់តែ​សង្កត់​ធ្មេញ​ចុះ​ឲ្យ​ត្រូវ​ទម្រង់​រាល់​ធ្មេញ ការ​សម្អាត​អាច​ដល់​ទៅ ៩៩.៩% ក្នុង​នោះ​ក៏​បាន​ការពារ​អញ្ចាញ​ធ្មេញ​ផង​ដែរ​ ហើយ​អាច​ប្រើ​ត្រូវ​គ្រប់​ប្រភេទ​មាត់​។ 

ក្រោយ​ពេល​សម្អាត​ធ្មេញ​រួច អាច​ដាក់​ឧបករណ៍​ចូល Docking Station ហើយ​ប្រព័ន្ធ​នឹង​ប្រើ​កាំរស្មី UV ដើម្បី​កម្ចាត់​មេរោគ​ដល់​ទៅ ៩៩.៩%។ សម្អាត​ធ្មេញ​បាន​ល្អ រហ័ស គិតគូរ​ពី​សុវត្ថិភាព ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន