ផ្សារទំនើប​ រតនា ផ្លាហ្សា មានកម្មវិធីពិសេស​មិនធ្លាប់មាន សម្រាប់​អតិថិជន

  • 2019-08-26 09:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើអ្នកកំពុងរកកន្លែងដើរកម្សាន្ត ដែលស័ក្ដិសម សម្រាប់ការជួបជុំគ្រួសារ ដែលមានសមាជិកច្រើននាក់មែនទេ? មិនពិបាករកទេ ដូច្នេះថ្ងៃនេះ សូមណែនាំពីកន្លែងដើរកម្សាន្តដ៏ស័ក្ដិសមសម្រាប់គ្រួសារមានក្មេងតូចៗ គឺផ្សារទំនើបរតនា ផ្លាហ្សា ដែលមានហាងលក់ទំនិញផ្សេងៗ គុណភាពល្អពិត មានលក់សម្ភារប្រើប្រាស់ មានកន្លែងកម្សាន្តកុមារ មាននូវអាហារដ្ឋានដ៏ស្អាត ទីធ្លាធំទូលាយ ហើយមានតម្លៃសមរម្យ ថែមទាំងមានអនាម័យខ្ពស់ មានផាសុកភាព មុខម្ហូបណាក៏មានរសជាតិឈ្ញុយឆ្ងាញ់ និងទទួលបានប្រូម៉ូសិន ដ៏អស្ចារ្យថែមទៀតផងពីផ្សារទំនើប រតនា ផ្លាហ្សា។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​ពី​ផ្សារ​ទំនើប​ រតនា ផ្លាហ្សា ដែល​ Sabay ទើប​ទទួល​បាន​នៅថ្ងៃទី ២៦ ខែ​សីហា នេះ។

សេចក្ដីប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្សារទំនើបរតនា ផ្លាហ្សា មានលក់កញ្ចប់ប្រូម៉ូសិនពិសេសតម្លៃ ២៨ ៩០០៛ លោកអ្នកទទួលបានបណ្ណមួយ ដែលអាចប្រើប្រាស់នៅអាហារដ្ឋាន រតនា ផ្លាហ្សា។ បណ្ណមានជាសន្លឹកតូចៗ ដែលអ្នកអាចប្តូរជាម្ហូបចំនួន ៤ មុខ និងភេសជ្ជៈ ២ ប្រភេទ។ ប្រូម៉ូសិននេះ ពិតស័ក្ដិសមសម្រាប់អ្នកដែលមានគ្នាច្រើនចង់ទទួលបានការចំណេញ។ បណ្ណនេះមានសពុលភាពក្នុងការប្រើប្រាស់ បើអ្នកប្រើបណ្ណនេះមិនអស់ លោកអ្នកក៏អាចរក្សាទុកបណ្ណនេះសម្រាប់ប្រើប្រាស់នៅថ្ងៃបន្ទាប់ក៏បាន។

សូមទស្សនាវីដេអូ

រដូវភ្លៀងអញ្ចឹងមិនចាំបាច់ទៅណាឆ្ងាយទេ មកផ្សារទំនើបរតនា ផ្លាហ្សា ជាកន្លែងដើរកម្សាន្តដ៏ស័ក្ដិសមសម្រាប់អ្នក ក្រៅពីហាងអាហារ និងភេសជ្ជៈ ផ្សារទំនើបបើកចំកណ្ដាលក្រុងមួយនេះ នៅមានហាងយីហោល្បីៗ ច្រើនសន្ធឹកទៀតដូចជាហាងទំនិញកម្រិតគុណភាពស្តង់ដារជប៉ុន MINISO ដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី។ ក៏មាន Brand ល្បីៗដូចជា HUAWEI គឺជាក្រុមហ៊ុនផលិតផលគ្រឿងអេឡិចត្រូនិកដ៏មានគុណភាពខ្ពស់ឈានមុខគេ ធ្លាប់មានប្រវត្តិឈ្នះពានរង្វាន់ជាលក្ខណៈជាតិ និងអន្តរជាតិជាច្រើនដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីផងដែរ។

  • ព័ត៌មានបន្ថែម: ០៩៨ ៩៩៨ ១០១

  • Facebook: Ratana Plaza

អត្ថបទ៖ Sponsor