កីឡាករ​ទួរគី​មួយ​រូប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្លឹប ក្រោយ​បង្ហោះ​សារ​នយោបាយ​គាំទ្រ​ប្រទេស​ខ្លួន

  • 2019-10-16 11:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប St. Pauli ដែល​ជា​ក្លឹប​នៃ​លីគ​ទី២ Bundesliga បាន​បណ្ដេញ​ខ្សែ​ស្លាប​ជនជាតិ​ទួរគី​កីឡាករ Cenk Sahin ដោយសារ​តែ​កីឡាករ​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ីនស្តាក្រាម ដែល​គាំទ្រ​ការ​លើក​ទ័ព​របស់​ទួរគី​ទៅ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី (មូលដ្ឋាន​របស់​ជនជាតិ​ឃឺដ)។

Sahin បាន​បង្ហោះ​សារ​មួយ​ថា " ពួក​យើង​នៅ​ខាង​កងទ័ព និង​យោធា​ដ៏​អង់អាច។ សូម​ឲ្យ​ព្រះ​ជួយ​ពួក​អ្នក​ " (សារ​សំដៅ​លើ​កងទ័ព​ទួរគី ដែល​បាន​ចូល​ក្នុង​ទឹកដី​ស៊ីរី)។ ក្រោយ​មក​សារ​នេះ ក៏​ត្រូវ​បាន​លុប​ចោល​វិញ។

ខាង​ក្លឹប​អាល្លឺម៉ង់​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា មូលហេតុ​ដែល​បណ្ដេញ​របស់​កីឡាករ​រូប​នេះ​គឺ​ ដោយសារ​តែ​ Sahin ធ្វើ​ខុស​ពី​គុណតម្លៃ​របស់​ក្លឹប ក៏​ដូច​ជា​ការ​ការពារ​កីឡាករ​រូប​នេះ​ (ពី​ការ​បំពារបំពាន​ដោយ​អំពើ​ហិង្សា​ផ្សេង​ៗ)។

កុងត្រា​របស់​កីឡាករ​រូប​នេះ​មិន​ត្រូវ​បាន​ផ្ដាច់​ទេ ប៉ុន្តែ​កីឡាករ​រូប​នេះ​អាច​ទៅ​ហាត់​នៅ​ក្លឹប​ផ្សេង​។ Sahin ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​នឹង​ចូល​លេង​ជាមួយ​ក្លឹប​ចាស់​របស់​ខ្លួន​នៅ​ប្រទេស​ទួរគី​គឺ ក្លឹប Basaksehir៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី