ប្រទេស​​ប្រាំ​មាន​ព្រៃ​ឈើ​លើសពី​៨០​ភាគរយ​នៃផ្ទៃ​ដី​សរុប​

  • 2019-10-21 07:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​លើ​ពិ​ភព​លោក​យើង​នេះ​តំបន់​បៃតង​ត្រូវបានគេ​ចាត់ទុកថា​ជា​សួត​របស់​ផែន​ដី​នៃ​យើង។ ព្រៃ​ឈើ​គ្រប​ដណ្ដប់​លើ​ផែន​ដីប្រមាណជា​មួយ​ភាគ​បី។ ព្រៃ​ឈើ​ទាំង​នេះ​ជួយ​​ទប់​ស្កាត់​​ផល​ប៉ះពាល់​នៃ​ការ​ប្រែ​ប្រួលអាកាស​ធាតុ ស្រូប​ជាតិ​ពុល ធ្វើឲ្យ​ភ្លៀង​ធ្លាក់ទៀងទាត់ និង​គាំទ្រដល់ជីវិត​មនុស្ស​សត្វ​ជា​ដើម។

ខាង​ក្រោម​នេះជា​ប្រ​ទេស​ដែល​មានព្រៃ​ឈើ​ចាប់ពី​៨០​ភាគ​នៃផ្ទៃ​ដៃ​របស់​ខ្លួន៖

១.​ ប្រទេស​សូរីណាម៖ ជា​ប្រ​ទេស​តូច​មួយ​នៅ​ឆ្នេរ​ភាគ​ខាង​ជើង​នៃ​ទ្វីបអាម៉េរិក​ខាង​ត្បូង​ ហើយ​ព្រៃ​ឈើនៅ​ប្រ​ទេសមាន​មាន​៩៨,៣​ភាគ​រយ​នៃផ្ទៃដី​សរុប។

២. សហព័ន្ធ​មីក្រូណេស៊ី៖ ជា​រដ្ឋ​សហព័ន្ធ​នៅ​តាម​បណ្ដោយ​ឆ្នេរ​មហាសមុទ្រប៉ាស៊ីហ្វិក ប្រ​ជុំ​ដោយ​កោះចំនួន​៦០០​ ហើយ​មាន​ព្រៃ​ឈើ​គ្រប់​ដណ្ដប់​ផ្ទៃដី​សរុប​៩១,៩​ភាគ​រយ។

៣. ប្រទេស​ហ្កាបុង៖ ព្រៃ​ឈើ​គ្រប​ដណ្ដប់​ផ្ទៃ​ដី​៩០​ភាគ​រយ​នៃ​ផ្ទៃ​ដី​សរុប។

៤. ប្រទេស​សីស្ហែល៖ ជា​ប្រទេស​ប្រ​ជុំ​ដោយ​កោះ​ចំនួន​១១៥ នៅ​តំបន់​អាហ្វ្រិក​ខាង​កើត មាន​ព្រៃ​ឈើ​ចំនួន​៨៨,​៤​ភាគ​រយ​នៃផ្ទៃ​ដី​សរុប។

៥. ប្រទេស​ឡាវ៖ ប្រ​ទេស​នេះមាន​ព្រៃ​ឈើ​គ្រប​ដណ្ដប់​ផ្ទៃ​ដី​សរុប​ចំនួន​៨២,​១​ភាគ​រយនៃ​ផ្ទៃ​ដី​របស់ប្រទេស​​៕

ប្រភព៖ worldeconomicforum   ប្រែ​សម្រួល៖ ទូច សុខា