ក្រុមហ៊ុន TADA បានទទួលប្រាក់វិនិយោគទុន ៥ លានដុល្លារ ដើម្បីពង្រីកសេវាកម្ម

  • 2019-12-04 02:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនTADAដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កក់​ការ​ធ្វើដំណើរ​ដែល​មិន​កាត់​កម្រៃ​ជើងសារ​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា Blockchain ដំបូង​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍, បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​នូវ​ការ​ទទួល​បាន​ប្រាក់​វិនិយោគទុន Series A ៥ លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​បណ្ដាក់​ទុន​ឈាន​មុខ​គេ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ឈ្មោះ​ថា​ SV Investment។

ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​រថយន្ត​ធំ​ជាង​គេ ​២ របស់ ប្រទេស​កូរ៉េ​ខាង​ត្បូង គឺ​ក្រុមហ៊ុន Central និង​ SIMWON Inc.ក៏​បាន​ចូលរួម​ក្នុង​ការ​វិនិយោគ​នេះ​ផង​ដែរ។ ការ​ផ្ដល់​ហិរញ្ញប្បទាន​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បន្ត​ពង្រីក​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​និង​ការ​អភិវឌ្ឍ​លើ​ប្រព័ន្ធ​អេកូ​ចល័ត​ដែល​បាន​បង្កើត​ឡើង​លើបច្ចេកវិទ្យា Blockchain របស់ MVL។

ការ​វិនិយោគ​នេះ​នឹង​ធ្វើឲ្យ MVL អាច​មាន​លទ្ធភាព​បង្កើន​ទុន​ក្នុង​ការ​ពង្រីក​ទីផ្សារ​របស់កម្មវិធី TADA ដែល​ជា​ផលិតផល​របស់ MVL។ក្រុមហ៊ុន​សង្ឃឹម​ថា​ទាំង​អ្នក​បើកបរ​និង​អ្នក​ជិះ​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ដំណើរ​នា​ថ្ងៃ​អនាគត​ប្រកប​ដោយ​និរន្តរភាព។

លោក Kay Woo នាយកប្រតិបត្តិ​របស់ MVL មាន​ប្រសាសន៍​ថា ៖ “ការ​វិនិយោគ​នេះ​​គឺ​ជា​សក្ខីភាព​នៃ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូ​ចល័ត​ប្រកប​ដោយ​និរន្តរភាព​និង​ភាព​ប្រសើរ​ជាង​មុន។ ក្រុម​ការងារ​របស់​យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​មក​នូវ​ផលិតផល​និង​សេវាកម្ម​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​របស់​បច្ចេកវិទ្យា Blockchain ដែល​អាច​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ដល់​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ។ក្រុមហ៊ុន​សង្ឃឹម​ថា​នឹង​ប្រកាស​ផលិតផល​ថ្មី​និង​ដំបូង​គេ​បង្អស់​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​ប៉ុន្មាន​ខែ​ខាង​មុខនេះ។”

បើ​តាម​ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ SV Investment ៖ “MVL អាច​កំណត់​នូវ​បញ្ហា​នានា​នៅ​ក្នុង​ទីផ្សារ​ប្រព័ន្ធ​អេកូ​ចល័ត​ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ជា​ច្រើន ខុស​ពី​កម្មវិធី​កក់​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​ដែល​កំពុង​ដំណើរ​ការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ពួក​គេ​អាច​រក​វិធីសាស្ត្រ​ថ្មី​ដើម្បី​កសាង​ទំនាក់ទំនង​កាន់​តែ​រឹងមាំ​រវាង​អ្នក​ផ្គត់ផ្គង់​និង​អ្នកប្រើប្រាស់​ក៏​ដូច​ជា Hardware និង Software នៅ​អំទ្បុង​ពេល​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូ​ចល័ត។”

TADA បាន​បង្ហាញ​វត្ត​មាន​ដំបូង​នៅ​ប្រទេស សិង្ហបុរី កាល​ពី​ខែ មករា ឆ្នាំ ២០១៩ ហើយ​បន្ត​ពង្រីក​ទីផ្សារ​ទៅ​ប្រទេស​ចំនួន ២ ទៀត​​គឺ​ ប្រទេស​វៀតណាម និង ប្រទេស​កម្ពុជា។ បើ​ទោះ​ជា​ការ​បង្ហាញ​វត្តមាន​ក្នុង​រយៈពេល​ខ្លី​នៅ​ក្នុង​ទីផ្សារ​មែន ប៉ុន្តែ TADA បាន​ចុះ​ឈ្មោះ​អ្នក​បើកបរ​បាន ៥ ​ម៉ឺន​នាក់​រួច​ទៅ​ហើយ​នៅ​ទូទាំង​ ៣ ប្រទេស។ TADA នឹង​បន្ត​វិសាល​ភាព​របស់​ខ្លួន​យ៉ាង​ពេញ​ទំហឹង​នៅ​​អាស៊ី​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕