ពាន​បាល់ទាត់​មួយ​លេង​តែ​១​ខែ​ ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​ ប្រកាស​រក​ក្រុម​ចូល​រួម​ប្រកួត​

  • 2019-12-10 07:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់ ​Aquarius ​កំពុង​ប្រកាស​ស្វែង​រក​ក្រុម​ចូល​រួម​ប្រកួត ​ដោយ​លេង​​ត្រឹម​ពេល​១​ខែ​ប៉ុណ្ណោះ ​អម​ជាមួយ​ប្រាក់​រង្វាន់​រហូត​ដល់​៥​ពាន់​ដុល្លារ​។

​នេះ​ជា​រដូវ​កាល​ទី​២​សម្រាប់​ពាន​រង្វាន់ Aquarius ​ខាង​លើ​នេះ។ ខណៈ​ដែល​អ្នក​រៀប​ចំ​ការ​ប្រកួត​កំពុង​ប្រកាស​ស្វែង​រក​ក្រុម​ដើម្បី​ចុះ​ឈ្មោះ​លេង។ ​អ្នក​មាន​ចំណាប់​អារម្មណ៍​អាច​ទៅ​ស្វែង​រក​បាន​នៅ​ទីស្នាក់ការ​ទទួល​ពាក្យ​សាលា វិទ្យាល័យ ឥន្ទ្រទេវី ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៩។ សម្រាប់​កីឡាករ​ដែល​ចុះ​ឈ្មោះ​វិញ គឺ​តម្រូវ​ឱ្យ​កីឡាករ​ខ្មែរ​សុទ្ធ ​ហាម​មាន​បរទេស​ចូល​លេង។

កាល​ពី​រដូវ​កាល​មុន​មាន​ក្រុម​ចុះ​ឈ្មោះ​ចូល​លេង​រហូត​ដល់​៥៦​ក្រុម​ឯ​ណោះ ​ហើយ​ប្រាក់​រង្វាន់​គឺ ៤ ៥០០​ដុល្លារ​សម្រាប់​ក្រុម​ជើង​ឯក។ ដោយ​ឡែក​សម្រាប់​រដូវ​កាល​នេះ​វិញ ​ប្រាក់​រង្វាន់​បាន​កើន​ឡើង​ដល់​៥​ពាន់​ដុល្លារ ហើយ​រំពឹង​ថា​នឹង​មាន​ក្រុម​ចុះ​ឈ្មោះ​ចូល​លេង​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត។

ក្រៅ​ពី​ចំណាត់​ថ្នាក់​លេខ​១ ​ក្រុម​ដែល​បាន​លេខ​២ ​ក៏​ទទួល​បាន​រង្វាន់​ច្រើន​ដែរ ​រហូត​ដល់ ២ ៥០០​ដុល្លារ ​ក្រុម​លេខ​៣ ​បាន​១ ២៥០​ដុល្លារ ​ក្រុម​លេខ​៤ ​បាន​៧៥០​ដុល្លារ៕

អត្ថបទ៖ ប្រុស យុទ្ធ