Mourinho ហាមមិនឲ្យកីឡាករ Spurs មើលរឿងអាម៉ាស់មួយ
- 2019-12-11 11:48:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ហាមមិនឲ្យកីឡាករ Spurs មើលរឿងអាម៉ាស់មួយ
ចន្លោះមិនឃើញ
លោក Jose Mourinho អ្នកចាត់ការនៃក្លឹប Tottenham Hotspur បាននិយាយក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះថា លោកហាមឃាត់មិនឲ្យកូនក្រុមរបស់លោក មើលសារឡើងវិញនូវការប្រកួតដែល Bayern Munich លត់ក្លឹបរបស់លោក ក្នុងលទ្ធផល ៧-២ កាលពីខែតុលាកន្លងទៅ។
លោកបានលើកឡើងថា៖ " ខ្ញុំហាមឃាត់សូម្បីតែរូបភាពនៃបរាជ័យប្រកួតនេះ (Bayern Munich យកឈ្នះ ៧-២)។ ខ្ញុំមើលច្រើនដងហើយជាមួយក្រុមការងាររបស់ខ្ញុំ ហើយវិភាគគ្រប់ជ្រុងជ្រោយទាំងអស់ តែសម្រាប់ពួកកីឡាករគឺហាមដាច់ខាត " ។
លោកបានបន្តថា៖ " យើងព្យាយាមអភិវឌ្ឍនៃទម្រង់លេង ជាមួយនឹងរបៀបខុសៗគ្នា។ យើងព្យាយាមផ្ដោតខ្លាំងចំពោះខ្លួនឯង " ។
គួរបញ្ជាក់ផងដែរថា Spurs កំពុងតែឈរលេខ ២ នៃតារាងពូល B ក្នុង UEFA Champions League ដោយមាន ១០ពិន្ទុ។ តាមពិតទៅក្លឹបអង់គ្លេសកក់កៅអីទៅលេងវគ្គ ១៦ក្រុមចុងក្រោយបាត់ទៅហើយ ហើយប្រកួតប៉ះ Bayern លើកនេះ ជាប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ៕