ម៉ាស៊ីន​ហ្គេម PS5 ​តម្លៃ ៤៩៩ ដុល្លារ ធ្លាយ​ថា​ប្រកាស​នៅ​ថ្ងៃ​ទី ៥ ​កុម្ភៈ​ខែ​ក្រោយ

  • 2020-01-26 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេចចេញ​នូវ​ព័ត៌មាន​មួយ​ចំនួន លើ​ឆាក CES កាល​ពី​ដើម​ខែ​មករា ឆ្នាំ ២០២០ នេះ ម៉ាស៊ីន​ហ្គេម PlayStation 5 របស់ Sony ក៏​ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​ថា​នឹង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៥ ​កុម្ភៈ ឆ្នាំ ២០២០ ខាង​មុខ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​នា​ព្រឹត្តិការណ៍​ថ្ងៃ​ទី ៥ កុម្ភៈ​នោះ​នឹង​ធ្វើ​ឡើង​នៅ​សាល Sony Hall ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក ពោល​គឺ​ដូច​ទៅ​នឹង​ព្រឹត្តិការណ៍​ប្រកាស PlayStation 4 កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ។

ប៉ុន្តែ​មិន​ទាន់​មាន​ការ​ទម្លាយ​ឲ្យ​ច្បាស់​នៅ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន ក៏​ដូច​ជា​រូបរាង​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​នៅ​ឡើយ គ្រាន់​ដឹង​ថា​វា​នឹង​អាច​គាំទ្រ​កម្រិត​បង្ហាញ​ដល់ 8K ជាមួយ​ការ​អនុញ្ញាត​ឲ្យ​លេង​ជាមួយ​ឌីស​ចាស់ៗ ពោល​ឌីស​ធ្លាប់​លេង​លើ PS4 អាច​លេង​លើ​ម៉ាស៊ីន​ថ្មី​បាន​ដូច​គ្នា។

ចំពោះ​តម្លៃ​នៅ​តែ​មាន​ការ​ជឿជាក់​ថា​ដូច​ការ​រំពឹង​ទុក​តាំង​ពី​ឆ្នាំ​ទៅ ដោយ​ថ្លៃ​ប្រមាណ ៤៩៩ ដុល្លារ​អាមេរិក។ ជុំវិញ​ព័ត៌មាន​លម្អិត​យើង​នឹង​ចុះ​ផ្សាយ​ម្តង​ទៀត ប្រសិន​ថ្ងៃ​ទី ៥ ​កុម្ភៈ ជា​កាលបរិច្ឆេទ​ដាក់​បង្ហាញ​ផ្លូវការ​ពិត​មែន​នោះ៕

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា