Lewy៖ កុំ​តែអ្នក​នៅ​អាល្លឺម៉ង់​អត់​ព្រម​ទេ​ កុំ​អី​បាន​ទៅ​លេង​ក្លឹប​ធំ​អង់គ្លេស​នេះបាត់ហើយ!

  • 2020-02-23 01:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ Robert Lewandowski បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ប៊ិះ​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​អង់គ្លេស Manchester United ហើយ​កាល​ពី​ឆ្នាំ២០១២ តែ​ក្លឹប Borussia Dortmund បាន​បដិសេធ។

Lewandowski បាន​និយាយ​ថា៖ " ខ្ញុំ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ Sir Alex ក្រោយ​លេង​បាន ២ឆ្នាំ​នៅ Dortmund ហើយ​នៅ​ពេល​នោះ​ខ្ញុំ​ពិត​ជា​ចង់​ផ្លាស់​ទៅ​លេង​នៅ Manchester United ណាស់ ដោយសារ​តែ​ក្លឹប ហើយ​ក៏​ដោយ​សារ​តែ Ferguson '' ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " តែ Dortmund ឆ្លើយ​ថា ទេ។ នេះ​ជា​លើក​ទី​ ១ ហើយ ដែល​ខ្ញុំ​គិត​ពី​ការ​ដូរ​ក្លឹប ព្រោះអី​កាល​ណា​ Sir Alex Ferguson ទូរស័ព្ទ​មក​យើង វា​ជា​រឿង​ពិសេស​ហើយ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lewandowski បាន​ប្រកប​អាជីព​នៅ​ Dortmund កាល​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៤ មុន​នឹង​ផ្លាស់​ទៅ​លេង​នៅ​ Bayern Munich៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី