រឿងនឹកស្មានមិនដល់ដែលគ្រូ Sheffield អាចធ្វើបាននៅរដូវកាលនេះ
- 2020-02-25 08:36:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងនឹកស្មានមិនដល់ដែលគ្រូ Sheffield អាចធ្វើបាននៅរដូវកាលនេះ
ចន្លោះមិនឃើញ
Sheffield United បានសាងព្យុះភ្លៀងសឹងមិនគួរឲ្យជឿនៅ Premier League រដូវកាលនេះ បើទោះជាពួកគេត្រឹមជាក្លឹបចំណូលថ្មីក៏ដោយ។
លោក Chris Wilder បានដឹកនាំក្រុមឡើងពីក្របខ័ណ្ឌលំដាប់ទីពីរ កាលពីដើមរដូវកាល ដោយចំណាយលុយទិញដូរកីឡាករត្រឹម២៥លានផោនប៉ុណ្ណោះអំឡុងពេលទីផ្សារបើកទាំងពីរលើក។ ជាលទ្ធផល Sheffield អាចនឹងមានឱកាសលេង Champions League ឬ Europa រដូវកាលក្រោយ បន្ទាប់ពីចាញ់ក្រុមលេខ៤តែ ៤ពិន្ទុប៉ុណ្ណោះ។
ក្លឹបរហស្សនាម The Blades ឬកាំបិត លេង២៧ប្រកួត នៅលីគកំពូលឈ្នះ១០, ស្មើ១០ និងចាញ់៧ មាន៤០ពិន្ទុស្មើគ្នាជាមួយ Totenham ដែលឈរលេខ៦ និងស្ថិតនៅលើក្រុមខ្លាំងៗដូចជា Wolves, Arsenal, Everton ជាដើម៕