ណែនាំឲ្យស្គាល់ App ប្រជុំគ្នាតាម Online ចំនួន ៣ ល្អបំផុតក្នុងស្ថានភាពផ្ទុះកូវីដ១៩
- 2020-03-18 07:43:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណែនាំឲ្យស្គាល់ App ប្រជុំគ្នាតាម Online ចំនួន ៣ ល្អបំផុតក្នុងស្ថានភាពផ្ទុះកូវីដ១៩
ចន្លោះមិនឃើញ
ទន្ទឹមនឹងការរាតត្បាតកាន់តែខ្លាំងឡើងនៃវីរុសកូវីដ១៩ដែលជាបញ្ហាពិភពលោកកំពុងព្រួយបារម្ភ ក្រឡេកទៅមើលស្ថាប័នសិក្សានិងការងារជាច្រើនកន្លែង បានសម្រេចតម្រូវឲ្យបុគ្គលិកឬនិស្សិត ធ្វើការសិក្សានៅឯផ្ទះ ពោលមិនចាំបាច់ចេញមកខាងក្រៅនោះទេ។
បែបនេះការប្រើប្រាស់កម្មវិធី (App) ដើម្បីជួបជុំគ្នាលើប្រព័ន្ធ Online គឺជាតម្រូវការចាំបាច់មួយ ហើយអ្នករាល់គ្នាក៏ប្រាកដជាចង់ទទួលបាននូវ App ដែលមានលក្ខណៈងាយស្រួលនិងដំណើរការរលូនមួយផងដែរ។
ខាងក្រោមបង្ហាញពី App ចំនួន ៣ ពេញនិយមបំផុតក្នុងការជួបជុំតាម Online នៅពេលបច្ចុប្បន្ននេះ៖
ZOOM Cloud Meetings
ផ្តល់ជូននូវគុណភាពរូបភាពច្បាស់ល្អ និងរួមបញ្ចូលទាំងប្រព័ន្ធផ្ញើសារឆាប់រហ័ស។ Zoom App អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចូលរួមក្នុងការប្រជុំ ដល់ទៅ ១០០ នាក់ក្នុងពេលតែមួយ។
ចុចទាញយកត្រង់នេះសម្រាប់ Android | iOS
Hangout meet
ជា App ងាយស្រួលមួយផ្សេងទៀត ដែលអនុញ្ញាតឲ្យមនុស្សអាចចូលរួមដល់ ២៥០ នាក់ និងកាន់តែពិសេសនោះអាចផ្សាយផ្ទាល់ (Live Stream) ទៅកាន់មនុស្ស ១០០ ០០០ នាក់ឲ្យមើលឃើញថែមទៀតផង។ ជាសេវាកម្មមួយរបស់ Google បែបនេះរាល់វីដេអូវាអាចចែករំលែកនិងរក្សាទុកបានជាមួយ Google Drive។
ចុចទាញយកត្រង់នេះសម្រាប់ Android | iOS
Slack
មានទាំងមុខងារ Chat និង Video Chat ហើយអ្វីដែលពិសេសនោះគឺផ្តល់ជូនភាពឯកជនកាន់តែខ្លាំង ដោយមានមុខងារ Chat ជាលក្ខណៈ Private 1-1 ហើយអ្នកអាចធ្វើការចាក់សោ លើ Chat នោះបាន និងមិនអនុញ្ញាតឲ្យអ្នកផ្សេងអាចមកចូលរួមដោយសេរីបានឡើយ៕
ចុចទាញយកត្រង់នេះសម្រាប់ Android | iOS
អានអត្ថបទ:
ក្រុមហ៊ុនរថយន្តធំជាងគេក្នុងលោក ត្រៀមបិទរោងចក្រនៅទូទាំងអឺរ៉ុប
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងបួន បាត់បង់តម្លៃទីផ្សារជាង ១ទ្រីលានដុល្លារ