វែក​មុខ​ស្គាល់​ក្រុម​ខ្លាំង​ចូល Hack ​ប្រព័ន្ធ​អង្គការ​សុខភាព​ពិភពលោក WHO ហើយ

  • 2020-03-25 06:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ដើម​ខែ​មិនា​មក​ទល់​ពេល​បច្ចុប្បន្ន​ប្រព័ន្ធ (System) របស់​អង្គការ​សុខភាព​ពិភពលោក WHO ​ត្រូវ​បាន​រង​ការ​វាយប្រហារ​ជា​បន្តបន្ទាប់ ពោល​គឺ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ស្ថានភាព​កំពុង​ផ្ទុះ​វីរុស COVID-19។ នេះ​បើ​តាម​សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ។

អ្នក​ជំនាញ​មក​ពី Blackstone Law Group លោក Alexander Urbelis គឺ​ជា​មនុស្ស​ដំបូង​ដែល​បាន​រាយការណ៍​ទៅ​កាន់ Reuters ជុំវិញ​ការ​វាយប្រហារ​ចូល​ប្រព័ន្ធ​របស់ WHO ដោយ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ១៣ មិនា​កន្លង​ទៅ ហើយ​ត្រូវ​បាន​លោក​ចោទប្រកាន់​ថា​ជា​ក្រុម "DarkHotel"។

ក្រុម​ខ្លាំង​មួយ​នេះ ជា​ក្រុម​ដែល​បាន​ចាប់​ផ្តើម​ប្រលូក​ក្នុង​អំពើ​ចារកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ ​ហើយ​ជា​ក្រុម​ស្ថិត​នៅ​លំដាប់​កំពូល​មួយ ដែល​ការ​វាយប្រហារ​ម្តង​នេះ​ពួក​គេ​បាន​អុកឡុក​បង្កើត​នូវ​គេហទំព័រ​បន្លំ​ភ្នែក​បុគ្គលិក​របស់ WHO ដើម្បី​ឲ្យ​បុគ្គលិក​ទាំង​នោះ Log In ហើយ​លួច​ទាញ​យក​ព័ត៌មាន​ឬ​កូដ​សម្ងាត់។

តាម​សេចក្តី​រាយការណ៍​ពី​ក្រុមហ៊ុន​ប្រព័ន្ធ​សុវត្ថិភាព Bitdefender និង Kaspersky ក៏​សង្កត់​ធ្ងន់​ថា​មួយ​រយៈ​ចុង​ក្រោយ DarkHotel បាន​ចេញ​សកម្មភាព​ជា​ច្រើន​នៅ​ប៉ែក​អាស៊ី​ខាង​កើត​ផង​ដែរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​វីរុស​កូរ៉ូណា​ទាំង​អស់ ហើយ​ពួក​គេ​បាន​ដាក់​គោលដៅ​លើ​អាជីវកម្ម​ធំៗ​នៅ​ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​ជប៉ុន៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា