ក្រៅ​ពី​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​ក៏​ឆ្លង​កូវីដ​ដែរ

  • 2020-03-27 13:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ចក្រភពអង់គ្លេស Matt Hancock បាន​ឆ្លង​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នៅ​បណ្ដាញ​សង្គម​ Twitter។

ឯកឧត្ដម​បាន​លើកឡើង​ថា លោក​បាន​តេស្ត​វិជ្ជមាន​នូវ​ជំងឺ​កូវីដ-១៩ ហើយ​នៅ​ពេល​នេះ​លោក​កំពុង​នៅ​ក្នុង​លក្ខខ័ណ្ឌ​ដាច់​ដោយឡែក​ពី​គេ។

មិន​ខុស​ពី​ឯកឧត្ដម​នាយករដ្ឋមន្ត្រី Boris Johnson ដែរ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​អង់គ្លេស​ស្ដាប់​តាម​ការ​ណែនាំ​របស់​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស ក៏​ដូច​ជា​ស្នាក់​នៅ​ក្នុង​ផ្ទះ​រៀង​ៗ​ខ្លួន។

កាល​ពី​ជាង ២ម៉ោង​មុន ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ Johnson បាន​ប្រកាសពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈ​រជ្ជទាយាទ​នៃ​ចក្រភពអង់គ្លេស​ព្រះអង្គម្ចាស់ Charles ក៏​ឆ្លង​នូវ​ជំងឺ​នេះ​ផងដែរ៕

អត្ថបទ៖ ហ៊ីម រស្មី