Park Bo Geum ត្រៀម​ខ្លួន​ចូល​បម្រើក្នុងជួរទាហានឆាប់ៗ

  • 2020-03-31 01:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Park Bo Geum នឹងចូលបម្រើទាហានក្នុងអំឡុងពេលរដូវក្ដៅខាងមុខ បន្ទាប់ពីថតចប់សព្វគ្រប់រឿងថ្មី «Wonderland»។

សេចក្ដីចេញផ្សាយរបស់វិបសាយ Sportbiz បានឲ្យដឹងថា តារាសម្ដែង Park Bo Geum នឹងដល់វេនចូលបំពេញកាតព្វកិច្ចជាផ្លូវការនៅរដូវក្ដៅខាងមុខនេះ ក្រោយពីការងារថតរឿង ដែលមានចំណងជើងថា «Wonderland» បញ្ចប់ជាស្ថាពរ។ តារាប្រុសកើតឆ្នាំ ១៩៩៣រូបនេះ នឹងឈានចូលអាយុ ២៨ឆ្នាំ (អាយុនៅកូរ៉េ) ហើយក៏ជាពេលដែលលោកត្រូវឃ្លាតឆ្ងាយពីអ្នកគាំទ្រគ្រប់គ្នាលាចូលបម្រើក្នុងជួរទ័ពផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាផលិតកម្ម Blossom របស់ Bo Geum ក៏បានចេញសេចក្ដីប្រកាសដែឬថា៖ «យើងមិនទាន់បានទទួលសេចក្ដីបញ្ជាក់ណាមួយទាក់ទងនឹងការចូលធ្វើទាហានរបស់ Bogeum នៅឡើយ។ ចំណែកពេលវេលាជាក់ស្ដែងណាមួយក៏យើងមិនទាន់សម្រេចដែរ»។

ងាកចូលការងារថតរឿងវិញ Bo Geum កំពុងរវល់ខ្លាំង ដោយក្នុងនោះបច្ចុប្បន្ននេះ លោកកំពុងថតរឿង «Record of Youth» របស់ទូរទស្សន៍ tvN សម្ដែងជាមួយ Park So Dam។ រឿងថ្មីមួយទៀតគឺ «Wonderland» ដែលជារឿងមានការចូលរួមសម្ដែងដោយតារាល្បីជាច្រើនដូចជា Gong Yoo, Jung Yu Mi, Tang Wei, Suzy, និង Choi Woo Shik។ រឿងនេះដែរគ្រោងនឹងផ្ដើមថតនៅខែមេសា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី