គណនី YouTube មួយទើបបង្កើតប៉ុន្មានថ្ងៃសោះ មាន Subscriber ជាងកន្លះលាន
- 2020-03-31 06:58:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណនី YouTube មួយទើបបង្កើតប៉ុន្មានថ្ងៃសោះ មាន Subscriber ជាងកន្លះលាន
ចន្លោះមិនឃើញ
SomeGoodNews គឺជាគណនី YouTube ថ្មីមួយដែលទើបបង្កើតឡើងនាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ នេះ ដែលបន្ទាប់ពីចេញផ្សាយវីដេអូបានចំនួនពីររួចមក គណនីនេះអាចប្រមូលចំនួន Subscriber បានរហូតដល់ជាង ៥២ ម៉ឺននាក់ (គិតត្រឹមរសៀលថ្ងៃទី ៣១ មីនានេះ)។
គណនីនេះគឺមានបង្ហោះនូវវីដេអូដែលរៀបរាប់ប្រាប់អំពីព័ត៌មានល្អៗនានាកើតមានក្នុងសង្គមអាមេរិក ដែលមានតារាសម្ដែង John Krasinski ជាពិធីករ ហើយរូបលោកក៏ជាម្ចាស់គណនីនេះផ្ទាល់ផងដែរ។
វីដេអូចំនួនពីរដែលចេញផ្សាយកន្លងមក មានវីដេអូទីមួយគឺជា Teaser នៃកម្មវិធី ចំណែកវីដេអូទីពីរគឺជាការចាប់ផ្ដើមផ្លូវការ ហើយវីដេអូនេះបានឈរនៅចំណាត់ថ្នាក់លេខមួយជាវីដេអូពេញនិយមជាងគេនៅសហរដ្ឋអាមេរិកក្រោយពីចេញបានមួយថ្ងៃប៉ុណ្ណោះ៕