Flick តកុងត្រារយៈពេលវែងជាអ្នកចាត់ការ Bayern Munich
- 2020-04-04 01:01:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Flick តកុងត្រារយៈពេលវែងជាអ្នកចាត់ការ Bayern Munich
ចន្លោះមិនឃើញ
Bayern Munich បានព្រមព្រៀងគ្នាជាមួយលោក Hansi Flick ដោយផ្ដល់កុងត្រារយៈពេលវែងជាអ្នកចាត់ការទូទៅដល់ឆ្នាំ២០២៣។
បុរសវ័យ៥៥ឆ្នាំបានចូលរួមជាមួយក្លឹបជើកឯកអាល្លឺម៉ង់កាលពីដើមរដូវកាលក្នុងនាមជាជំនួយការរបស់លោក Niko Kovac ប៉ុន្តែក្រោយមកត្រូវដំឡើងជាគ្រូបណ្ដោះអាសន្នក្រោយ Kovac ត្រូវបណ្ដេញចេញកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
Flick ត្រូវក្លឹបផ្ដល់សេចក្ដីទុកចិត្តធ្វើគ្រូពេញសិទ្ធកាលពីខែធ្នូ ហើយលោកមានស្ថិតិដឹកនាំមិនធម្មតា ក្នុងនោះជួយក្រុម Bayern Munich ឈ្នះ១៨ ក្នុងចំណោម២១ប្រកួត៕