មន្ទីរ​រ៉ែ និង​ថាមពល​ពោធិ៍សាត់ បកស្រាយ​រឿង​ភ្លើង​ឡើង​គីឡូ​ខុស​ពី​ប្រក្រតី

  • 2020-04-06 11:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​របស់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ពោធិ៍សាត់​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទះ​របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Sovan Nary ដែល​នៅ​ភូមិក្តីឈ្នល ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយ​ពី​គណនី​នេះ​បង្ហោះ​ពី​ការ​ត្អូញត្អែរ​ចំពោះ​ការ​កើនឡើង​ចំនួន​អគ្គិសនី​ខុស​ពី​ប្រក្រតី ទោះ​ជា​ប្រើប្រាស់​តិច​ក៏​ដោយ។

ក្រោយ​ពី​ចុះ​ពិនិត្យ​ តំណាង​របស់​មន្ទីរ និង​ក្រុម​ការងារ​ បាន​សន្និដ្ឋាន​ថា៖

១. នាឡិកា​ស្ទង់​ដើរ​ត្រឹមត្រូវ​ធម្មតា។

២. ការ​កើនឡើង​អគ្គិសនី​នេះ ដោយសារ​តែ​ឆ្លង​ភ្លើង​ក្នុង​ផ្ទះ​អ្នក​ប្រើប្រាស់ ហើយ​ជា​ទំនួលខុសត្រូវ​របស់​អ្នក​ប្រើប្រាស់ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អាជ្ញាធរអគ្គិសនី​កម្ពុជា។

ក្រៅ​ពី​នេះ​ខាង​តំណាង និង​ក្រុម​ការងារ បាន​ធ្វើ​ការ​ពន្យល់​បំភ្លឺ​បញ្ហា​ទូទៅ​ ដល់​អ្នក​ប្រើប្រាស់​ទៀត​ផង​៕

ប្រភព៖ អាជ្ញាធរ​អគ្គិសនី​កម្ពុជា

អត្ថបទ៖ ហ៊ីម រស្មី