ក្រសួងធនធានទឹកប្រាប់ឲ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

  • 2020-04-07 04:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០។

តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់របស់ក្រសួងធនធានទឹកបានបញ្ជាក់ថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C។

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C

បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះមាន ផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើន ។

២ - បណ្តាខេត្តនៅខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ២ ៤-២៦°C

  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។

ផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។

៣ - បណ្តាខេត្តនៅតំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។

នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។

ប្រភព៖ ក្រសួងធនធានទឹកនិងឧត្តុនិយម

អត្ថបទ៖ Tep Sovannmoly