ធានា​ថា​អេម! MV “Better Together” និយាយ​ពី​មិត្តភាព​​យុវវ័យ​ក្នុង​ថ្ងៃ Christmas​​​​​

  • 2017-12-24 03:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ “Better Together”​ របស់​តារា​សម្ដែង​ក្នុង​រឿង​ភាគ​ "ក្រោម​មេឃ​តែ១ ឬ We Are One the Series” បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​បន្ទាប់​ពី​សម្រិត​សម្រាំង​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​ Christmas។

អ្នក​និពន្ធ​​បទ​ “Better Together” បាន​លើក​ឡើង​ថា​ ចម្រៀង​១​បទ​នេះ​ភាគ​ច្រើន​និយាយ​ពី​មិត្តភាព ដំណើរ​កម្សាន្ត និង​ការ​តាំង​ចិត្ត​ដើម្បី​ទទួល​​យក​កិច្ចការ​ក្នុង​ឆ្នាំ​ថ្មី​ ២០១៨​ ដែល​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រមទាំង​បង្ហាញ​ពី​មិត្តភាព​ក៏​ដូចជា​ភាព​សប្បាយ​រីក​រាយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ឈាន​ចូល​ឆ្នាំ​ថ្មី។

“ដោយ​សារ​តែ​ចម្រៀង​ Christmas របស់​កម្ពុជា​យើង​ភាគ​ច្រើន​និយាយ​ពី​ស្នេហា​ ប៉ុន្តែ ​“Better Together” និយាយ​អំពី​មិត្តភាព​ ដោយ​សារ​​ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​ផ្ដោត​ទៅ​លើ​មិត្តភាព​​មិន​មែន​លើ​ស្នេហា​តែ​១​មុខ​នោះ​ទេ ជាពិសេស​នៅ​ថ្ងៃ​ Christmas​ និង ចូល​ឆ្នាំ​ថ្មី​នេះ​តែ​ម្ដង ហើយ​ខ្ញុំ​​សង្ឃឹម​ថា​បទ​ចម្រៀង​មួយ​នេះ​ជា​សារ​មួយ​សម្រាប់​យុវវ័យ​កម្ពុជា​ផង​ដែរ"។ អ្នក​និពន្ធ​បញ្ជាក់។

បទ​ “Better Together” ច្រៀង​ដោយ​​តារា​វ័យ​ក្មេង​របស់​ RooSter_KooL ចំនួន​៧​រូប​គឺ Long Teng, Stella, RaU, Danzo, Damara, Pinoch និង David ព្រម​ទាំង​សម្ដែង​ដោយ RooSterKooLCITIZEN។

**RooterKooLCITIZEN គឺជា​ឈ្មោះ​ហៅ​ផ្លូវ​ការ​របស់​តារា​សម្ដែង​ តារា​ចម្រៀង ​ពិធីករ ពិធិការនី ទាំងអស់​នៅ​ក្នុង​ក្រុម​ហ៊ុន RooSter_KooL។

អ្នក​គាំទ្រ​ទាំង​អស់​អាច​ទស្សនា​និង​​ស្ដាប់​បទ​នេះ​តាម​រយៈ​​បណ្ដាញ​សង្គម​របស់ RooSter_KooL YouTube Rooster KooL ​និង ​Facebook​ We Are One ព្រមទាំង​​ស្ថានីយ​ទូរទស្សន៍ វិទ្យុ និង​តាម​ផ្សារ​ទំនើប រួម​ជាមួយ​ហាង​ធំ​ៗ​​​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផង​ដែរ៕​​​​

ទស្សនាវីដេអូ៖

ដោយ៖ ថា ម៉ាលីដា