ល្ងាចមិញនេះ តុលាការ សម្រេចផ្ដន្ទាទោស កូនប្រុសនាយ ហុងដា ហើយ
- 2017-12-25 11:45:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចមិញនេះ តុលាការ សម្រេចផ្ដន្ទាទោស កូនប្រុសនាយ ហុងដា ហើយ
ចន្លោះមិនឃើញ
ល្ងាចមិញនេះ កូនប្រុសបង្កើតរបស់នាយ ហុងដា ឈ្មោះ ខា សុខេន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងមកប្រកាសជាសាធារណៈហើយ ដោយក្នុងនោះ បានសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ៧ឆ្នាំ។
ជាមួយគ្នានេះ សង្សាររបស់គេ ក៏ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំដែរ ពីបទ «ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ» ដូចគ្នា ក្រោយពួកគេ បានរួមគ្នាសម្លាប់ម្ដាយចុង ប្លន់យកទ្រព្យសម្បត្តិ ដែលមានអង្គហេតុកើតឡើងកាលពីខែឧសភាឆ្នាំនេះ។
ការសម្រេចផ្ដន្ទាទោសនេះ ផ្អែកតាមចម្លើយសារភាពរបស់ជនជាប់ចោទ ដែលមានក្នុងរបាយការណ៍របស់សមត្ថកិច្ចថា រូបគេ (ខា សុខេន) ពិតជាបានធ្វើសកម្មភាពសម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតប្រាកដមែន។ សកម្មភាព តែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុកបង្កើតគេ (នាយហុងដា) ផ្ទាល់តែម្ដង។ ក្រោយពេលសម្លាប់រួច ទើបសង្សាររបស់គេ បានដល់ទាន់ គេក៏បានអង្វរសង្សារកុំឲ្យឆោឡោ និងជួយយកភួយមករុំសាកសព អូសទៅទុកនៅបន្ទប់ទឹក។
ក្រោយមក ក៏បានដោះយកកងដៃ២១កង ចិញ្ចៀន១វង់ ទូរស័ព្ទ Nokia ១គ្រឿង និងម៉ូតូ១គ្រឿង ចាកចេញ។ ឈ្មោះ ខា សុខេន បានរៀបរាប់ថា ក្រោយម្តាយបង្កើតឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជាប្រពន្ធដើម របស់នាយ ហុងដា មានប្តីថ្មី រូបគេក៏បានមករស់នៅជាមួយពុកបង្កើត ព្រមទាំងនាំសង្សារឈ្មោះ នេត រស្មីកន្និកា មកនៅជាមួយដែរ។
ការរស់នៅជាមួយម្ដាយចុងដែលជាជនរងគ្រោះ ជនជាប់ចោទ ប្រាប់ថា មិនសូវជាចុះសម្រុងគ្នាឡើយ ហើយរូបគេមិនសូវចូលចិត្ត ម្តាយចុងទេ ដោយសារគេខឹង ម្ដាយចុង តែងតែជេរ ស្តីឲ្យខ្លួនជាញឹកញាប់ ធ្វើឲ្យខ្លួនមានគំនុំ រហូតដល់ធ្វើសកម្មភាពសម្លាប់ម្ដាយចុងរូបនេះតែម្ដង។
ក្រោយពីបានធ្វើសកម្មភាព នាំឲ្យមានការភ្ញាក់ផ្អើលស្ទើរមួយប្រទេស ជនជាប់ចោទទាំងពីរ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ មុននឹងលើកយកសំណុំរឿងមកប្រកាសនៅរសៀលថ្ងៃទី ២៥នេះ៕
អត្ថបទផ្សេងទៀត ពាក់ព័ន្ធករណីឃាតកម្មប្រពន្ធនាយហុងដា