ក្លឹប​ជប៉ុន​ដែល Podolski កំពុង​លេង​​ដាក់​សំណើ​មក Muangthong ចង់​ទិញ Theerathon

  • 2017-12-26 01:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​លេង​ក្នុង​លីគ​កំពូល​ជប៉ុន Vissel Kobe  បាន​បង្ហាញ​ចេតនា​ចាប់​អារម្មណ៍​ចង់​ចុះ​កុងត្រា​ទិញ​យក​ខ្សែ​ការពារ​ឆ្វេង Theerathon Bunmathan ពី​ក្លឹប Muangthong United។

កាល​ពី​ម្សិលមិញ ផ្អែក​តាម​សារព័ត៌មាន​  Siamsport  បាន​រាយការណ៍​ថា Vissel Kobe បាន​ផ្ញើ​សំណើ​មក​កាន់ Muangthong ដើម្បី​ចង់​ពិភាក្សា​ក្នុង​ការ​ផ្ទេរ​​ជា​ផ្លូវការ​មួយ​យក​ Theerathon មក​កាន់​ប្រទេស​ជប៉ុន។ ខ្សែ​ការពារ​វ័យ​២៧​ឆ្នាំ​ដែល​ជា​ជម្រើស​ជាតិ​ថៃ​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​ល្អ​​កាល​ពី​រដូវ​កាល​មុន ធ្វើ​ឲ្យ​ក្លឹប​​ស្ថិត​នៅ​លេង​៩ ក្នុង​ J1 League Vissel Kobe ពេញ​ចិត្ត​គេ​យ៉ាង​ខ្លាំង។

ទាក់ទិន​នឹង​រឿង​នេះ​ប្រធាន​ក្រុម​ជម្រើស​ថៃ​ខាង​លើ​បាន​និយាយ​ថា៖ "J. League តែងតែ​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ទៅ​លេង​នៅ​ទី​នោះ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង និង​នាំ​បទពិសោធន៍​​ដើម្បី​​ជួយ​ក្រុម​ជម្រើស​ជាតិ។ យ៉ាងណា ពេល​នេះ​ខ្ញុំ​នឹង​ផ្ដោត​​លើ Muangthong United សិន​ ព្រោះ​ពួក​យើង​នៅ​មាន​ភារកិច្ច​លេង​នៅ Mekong Club Championship វគ្គ​ផ្ដាច់ព្រ័ត្រ និង​ជម្រុះ  AFC Champions League។ ខ្ញុំ​ចង់​នាំ​ក្រុម​ឲ្យ​ឡើង  Group Stage”។

ប្រសិន​ជា​គេ​ការ​ផ្ទេរ​លេច​រូបរាង​មែន Theerathon Bunmathan​ នឹង​ក្លាយ​ជា​កីឡាករ​ថៃ​ទី​២ ចេញ​ទៅ​លេង​នៅ J.League បន្ទាប់​ពី Teerasil Dangda ចូលរួម​ជាមួយ Sanfrecce Hiroshima ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង៕ ​​​

ចុចអាច៖

ប្រភព៖ Football Forward Thailand   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី