ក្ដៅ​ៗ ផលិត​កម្ម JYP ប្រកាស​រំ​​សាយ​ក្រុម miss A ហើយ

  • 2017-12-27 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត ក្រុម​ចម្រៀង miss A ត្រូវ​បាន​ប្រកាស​រំសាយ​ក្រុម​ជា​ផ្លូវ​ការ​ហើយ។

ព័ត៌មាន​ដ៏​គួរ​ឲ្យ​ក្រៀម​ក្រំ​សម្រាប់​អ្នក​គាំ​ទ្រ​របស់​ក្រុម​​ miss A នោះ​គឺ​ថា ផលិត​កម្ម  JYP បាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ថា៖ "ក្រុម​តារា​ចម្រៀង​ស្រី miss A ​បាន​រំសាយ​​ក្រុម​ជា​ផ្លូវ​ការ​ហើយ"។

គួរ​រម្លឹក​ដែរ​ថា មុន​ពេល​រំសាយ​ក្រុម សមាជិក​​២​រូប Jia និងMin ​បាន​បញ្ចប់​កុង​ត្រា​ និង​សម្រេច​ចាក​ចេញ​ពី​ផលិតកម្ម​ខាង​លើ​នេះ ខណៈ​សមាជិក​២រូប​ទៀត​នៅ​បន្ត​។ តារា​ចម្រៀង Fei  ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​សារ​ជាថ្មី​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៦​ និង Suzy ចុះ​កុង​ត្រា​ក្នុង​ខែ​សីហា ឆ្នាំ​២០១៧។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក្រុម​នារី​ដែល​បង្កើត​កាល​ពី​ឆ្នាំ​ ២០១០ នៅ​តែ​គេច​មិន​ផុត​ពី​ការ​រំលាយ​ក្រុម​ដដែល៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា