Jose ត្រូវការលុយថែមទៀត ចាយ៣០០លានផោននៅ Man Utd មិនទាន់គ្រប់គ្រាន់
- 2017-12-27 04:08:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ត្រូវការលុយថែមទៀត ចាយ៣០០លានផោននៅ Man Utd មិនទាន់គ្រប់គ្រាន់
ចន្លោះមិនឃើញ
Jose Mourinho អ្នកចាត់ការក្លឹប Manchester United បាននិយាយថា ការចំណាយរបស់លោកក្នុងការទិញកីឡាករអស់៣០០លានផោន មិនទាន់គ្រប់គ្រាន់ទេ បន្ទាបពីលេងស្មើ Burnley ២-២។
“ពួកយើងកំពុងនៅឆ្នាំទី២នៃការព្យាយាមកសាងក្រុមឡើងវិញ។ Manchester City ចំណាយទិញខ្សែការពារក្នុងតម្លៃថ្លៃៗជាច្រើន។ ចំណាយ៣០០លានផោនគឺមិនទាន់គ្រប់គ្រាន់ទេ។ ការចំណាយសម្រាប់ក្រុមធំគឺខុសគ្នាពីក្រុមធម្មតា។ ក្លឹបធំមានប្រវត្តិល្អ គឺធម្មតាទេត្រូវហ៊ានចំណាយក្នុងទីផ្សារ ដើម្បីរក្សាប្រវត្តិល្អរបស់ខ្លួន"។ សម្ដី Mourinho។
លទ្ធផលស្មើជាមួយ Burnley ធ្វើឲ្យ Man Utd បន្តនៅលេខពីរដដែលនៅពីក្រោមគូប្រជែង Man City ១២ពិន្ទុ(សល់មួយប្រកួតទៀតក្នុងដៃ) និងនៅលើ Chelsea មួយពិន្ទុប៉ុណ្ណោះ។ Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមបិសាចក្រហមនៅខែ ឧសភា ឆ្នាំ ២០១៦ និងបានបង្កើតកំណត់ត្រាពិភពលោក ទិញPaul Pogba តម្លៃ៨៩លានផោន រួមទាំងចុះកុងត្រាយក Eric Bailly និង Henrikh Mkhitaryan ក្នុងតម្លៃ៣០លានផោន និង២៦,៣លានផោន។
សម្រាប់រដូវកាលនេះវិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បាននាំយក Romelu Lukakuពី Everton តម្លៃ៧៥លានផោន ខ្សែការពារ Victor Lindelof តម្លៃ៤០លានផោននិង ខ្សែបម្រើស Nemanja Matic ៤០លានផោន៕
ចុចអាន៖
ខ្លាំងណាស់! ពេលនេះ Kane វ៉ា Salah ឡើងជា Top Scorer វិញម្ដង
ជើងខ្លាំងវ័យក្មេង ៣ រូបកំពុងល្បីខ្លាំងលើឆាកអន្តរជាតិនៅចុងឆ្នាំ២០១៧