ខ្លាំង​ណាស់! ពេល​នេះ​ Kane វ៉ា Salah ឡើង​ជា​​ Top Scorer​ វិញ​ម្ដង

  • 2017-12-27 02:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​យប់​មិញ នាំ Spurs​យក​ឈ្នះ​ Southampton ៥ ទល់​នឹង ២ ពេល​នេះ​ខ្សែ​ប្រយុទ្ធ Harry Kane បាន​ឡើង​មក​លើ​​ Mohamed Salah របស់​ Liverpool ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​នៅ EPL ត្រឹម​សប្ដាហ៍​ទី​២០​នេះ។

កាល​ពី​សប្ដាហ៍​មុន​កីឡាករ​ទាំង​ពីរ​មាន​១៥​គ្រាប់​ដូច​គ្នា តែ Salah ឈរ​លេខ​មួយ​ដោយ​សារ​មាន​បាល់ Assist ច្រើន​ជាង។ ប៉ុន្តែ​បន្ទាប់​ពី​រក​បាន​៣​គ្រាប់​កាល​ពី​យប់​មិញ ពេល​នេះ Kane ឡើង​ដល់​១៨​គ្រាប់​ហើយ ខណៈ​ជ័យជម្នះ​របស់ Liverpool លើ Swansea City ៥-០ នៅ​យប់​ជាមួយ​គ្នា​គ្មាន​គ្រាប់​បាល់​របស់ Salah ទេ។

មិន​ត្រឹម​តែ​ជា Top Scorer​ នៅ EPL កីឡាករ​អង់គ្លេស​វ័យ​២៤​ឆ្នាំ​ក៏​បាន​បំបែក​កំណត់​ត្រា​សិស្ស​ច្បង​ Alan Shearer ជា​​កីឡាករ​ស៊ុត​ចូល​ទី​ក្នុង​លីគ​កំពូល​អង់គ្លេស​​ច្រើន​បំផុត​ក្នុង​មួយ​​រយៈពេល​​ពេញ​មួយ​ឆ្នាំ ពោល​មាន​​៣៩​គ្រាន់ ឯ Shearer មាន​៣៦​គ្រាប់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ Kane ក៏​បាន​លោត​ឡើង​លើ Messi, Cristiano Ronaldo, Robert Lewandowski និង Edinson Cavani ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប​សម្រាប់​ឆ្នាំ​២០១៧​នេះ​​។​

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី