​អាវ​យឺត​ និង​សំបុត្រ​១​ពាន់​ចែក​​​អ្នក​គាំទ្រ​ឥត​គិត​ថ្លៃ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​ Hun Sen Cup

  • 2017-12-27 02:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ពុធ​ ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​​នេះ​ ក្រុម​បាល់ទាត់​ព្រះខ័នរាជ​ស្វាយ​រៀង​​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ក្រុម​ណាហ្គាវើល​ ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដែល​នៅ​កីឡដ្ឋាន​ជាតិ​​វេលា​ម៉ោង​៦ល្ងាច​ដើម្បី​ប្រជែង​យក​​ជើង​ឯក។

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ព្រះ​ខ័នរាជ​ស្វាយរៀង​ថា ដើម្បី​ឲ្យ​ការ​ប្រកួត​កាន់​តែ​អស្ចារ្យ​ និង​មាន​គាំទ្រ​ចូល​រួម​ទស្សនា​លើក​ទឹក​ចិត្ត​ច្រើន​នោះ​ ក្លឹប​ខេត្ត​ស្វាយរៀង​មួយ​នេះ​បាន​ត្រៀម​អាវ​យឹត​ដ៏​ស្រស់​ស្អាត​ និង​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ចំនួន១​ពាន់​​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។

ដូច្នេះ​អ្នក​ដែល​បាន​ទៅ​មុន​ នឹង​ទទួល​បាន​អាវ​យឹត​ និង​សំបុត្រ​ចូល​រួម​ទស្សនា​មុន​គេ។ ការ​រៀប​ចំ​ចែក​បែប​នេះ​ដើម្បី​​បំផុស​ឲ្យ​មហាជន​កាន់​តែ​ចាប់​អារម្មណ៍​ និង​ចូល​រួម​ទស្សនា​​វិស័យ​បាល់ទាត់​កម្ពុជា​កាន់​តែ​អធិកអធម។

កុំ​ភ្លេច​ណា! ល្ងាច​នេះ​ ​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ និង​ទទួល​អាវ​យឹត​ ព្រម​ទាំង​សំបុត្រ​ទស្សនា​ពី​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​​ទាំង​អស់​គ្នា៕

ទី​តាំងសម្រាប់​អ្នក​គាំទ្រព្រះខ័នរាជស្វាយរៀង
អាវ​យឹត​ដ៏​ស្រស់​ស្អាត

អត្ថបទ៖ ជាន ចាន់រ៉ា