Liverpool ស៊ុត Swansea ដូចព្យុះស៊ី ៥-០ ឯ Man Utd លេងស្មើក្នុងដីខ្លួនឯងយ៉ាងលំបាក
- 2017-12-27 02:06:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ស៊ុត Swansea ដូចព្យុះស៊ី ៥-០ ឯ Man Utd លេងស្មើក្នុងដីខ្លួនឯងយ៉ាងលំបាក
ចន្លោះមិនឃើញ
ក្រុមហង្សក្រហម Liverpool រកបាន៣ពិន្ទុឡើងវិញ នៅ Premier League សប្ដាហ៍ទី២០នេះ ក្រោយយកឈ្នះ Swansea City ដល់ទៅ ៥-០។
កាលពីសប្ដាហ៍មុន Liverpool រកបានតែមួយពិន្ទុប៉ុណ្ណោះ ដោយបានត្រឹមស្មើជាមួយកាំភ្លើងធំ Arsenal ៣-៣។ ងាកមកការប្រកួតយប់មិញវិញឱកាសទាត់ចំទីរបស់ក្រុមលោក Jürgen Klopp មានដល់ទៅ១០ជើង ទម្លុះសំណាញ់បាន៥គ្រាប់។ ប្រាំគ្រាប់របស់ Liverpool ធ្វើបានដោយកីឡាករ Roberto Firmino ២គ្រាប់, Philippe Coutinho, Trent Alexander-Arnold និង Alex Oxlade-Chamberlain មួយគ្រាប់ម្នាក់។
គូពិសេសមួយទៀត Man utd បានបាត់៣ពិន្ទូសាជាថ្មី បន្ទាប់ពីលេងស្មើជាមួយក្រុមកំពុងឡើងជើង Burnley ២-២។ លេងក្នុងផ្ទះខ្លួនឯងតែបិសាចក្រហមឲ្យភ្ញៀវនាំមុខមុនដល់ទៅ២គ្រាប់នាទី៣និង៣៦ ស៊ុតពីសំណាក់កីឡាករ Ashley Barnes និង Steven Defour។ ឈានដល់វគ្គទីពីរខ្សែប្រយុទ្ធវ័យក្មេង Jesse Lingard បានជួយក្រុមតាមស្មើវិញនៅនាទី៥៣និង៩០បូក៕