តារាចម្រៀងពេញនិយមច្រើនរូបទទួលពានរង្វាន់តន្រ្តីពីវិទ្យុ NRG89FM NRG ប្រចាំឆ្នាំ២០១៧

  • 2017-12-27 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The NRG 2017 MUSIC AWARDS 2017 គឺជាកម្មវិធីប្រគល់ពានរង្វាន់រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់យុវជនខ្មែរដែលមានទេពកោសល្យ គំនិតច្នៃប្រឌិត និងមានស្នាដៃក្នុងការតាក់តែងនិពន្ធ ព្រមទាំងផលិតនូវបទចម្រៀងថ្មីៗ ។ រីឯតារាចម្រៀងដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំប្រចាំស្ថានីយ៍វិទ្យុNRG89FM ដែលនឹងទទួលបានពានរង្វាន់រួមមាន៖

តារាចម្រៀងទទួលបានពានរង្វាន់ NRG MUSIC AWARD

ថៃ អតិជាតិបុត្រ ទទួលបានពានរង្វាន់២ គឺពាន «Best Young Artist» និងពានរង្វាន់ «Best Popularity Artist» ដែលជាសិល្បករទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបំផុតលើបណ្តាញសង្គម Facebook របស់វិទ្យុ NRG89FM។ និង ពានរង្វាន Best Song of the Year Male បានទៅលើ ហាក់ រីខត។

ថៃ អតិជាតិបុត្រ
ហាក់ រីខត

ពានរង្វាន់ Best Music Band បានទៅលើ ក្រុមក្មេងខ្មែរ ដែលជាក្រុមយុវវ័យមានភាពឆ្នៃប្រឌិត និងទេពកោសល្យខ្ពស់លើការតែងនិពន្ធចម្រៀង និងតន្ត្រី Original។ រីឯពានរង្វាន់ Best Creative Artist បានទៅលើ ម៉ម ពេជ្ជរិទ្ធ និងពានរង្វាន់ Best Song of the Year Female បានទៅលើ សុខ ពិសី ក៏ប៉ុន្តែអ្នកទាំងពីរមិនមានវត្តមានក្នុងកម្មវិធីនេះទេ។

ក្រុមក្មេងខ្មែរ

ពានរង្វាន់ធំៗប្រចាំឆ្នាំ២របស់កម្មវិធី The 2017 NRG Music Awards- Best Artist of the Year Male បានទៅលើ ឆាយ វិរៈយុទ្ធ និងThe​ 2017 NRG Music Awards- Best Artist of the Year Female បានទៅលើ មាស សុខសោភា ដែលចម្រៀងរបស់អ្នកទាំងពីរមានការតាមដានស្តាប់ច្រើនជាងគេបំផុតក្នុងវិទ្យុ NRG89FM តាំងពីដើមឆ្នាំ២០១៧មកម្លេះ។

ឆាយ វិរៈយុទ្ធ
មាស សុខសោភា

ចុចអាន

-ទូរទស្សន៍​ថោន ត្រៀម​១១កម្មវិធី​វាយលុក​ទីផ្សារ ​​ឆ្នាំ​២០១៨​

-​អបអរ​សាទរ​! អ្នក​ចម្រៀង​​ពិការ​កម្ពុជា​ទទួល​ជ័យ​លាភី​លេខ ១ ក្នុងកម្មវិធី Our Better World ប្រចាំ​ឆ្នាំ​២០១៧

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី