ទី​បំផុត​ក្រុម​​ Khmer Idol ​របស់​ វន្នី ឧត្តម រាជ និង ធារិកា បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់​

  • 2017-12-30 04:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីបំផុត​ក្រុម ​Khmer Idol ​បង្កើត​ឡើង​​ដោយ​មាន​ អ៊ាម វន្នី ជា​ប្រធាន​ ​នឹង​មាន​​​​​​​ សៅ ឧត្តម សុវត្ថិឌី ធារិកា មាស មុន្នីរាជ ​​ជា​តារា​ចម្រៀង​ក្នុង​ក្រុម​នោះ​​មិន​បាន​ ១ ឆ្នាំ​ផង​ឥឡូវ​បាន​ដើរ​ដល់​ផ្លូវ​​បញ្ចប់​ហើយ​។

ពាក់​ព័ន្ធ​រឿង​​ក្រុម​ Khmer Idol មិន​អាច​ដំណើរ​ការ​ទៅ​មុខ​តទៅ​ទៀត​បាន​​ សៅ ឧត្តម ​ជា​សមាជិក​ក្នុង​ក្រុម​បាន​ប្រាប់​ Sabay ថា ដោយ​សារ​តែ​ម្នាក់​ៗ​​ជាប់​រវល់​ជាមួយ​ការ​ងារ​​ផ្ទាល់​ខ្លួន មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ហេតុ​ដូច្នេះ​ហើយ​ទើប​សម្រេច​​ចិត្ត​ជ្រើស​រើស​ផ្លូវ​ដើរ​រៀង​ៗ​ខ្លួន​តែ​ម្ដង​ទៅ​ដើម្បី​ស្វែង​រក​ទ្រនំ​​ថ្មី​។

ចំពោះ​ការ​បែក​បាក់​​គ្នា​នេះ​​ដែរ​លោក ថាមិន​​មាន​បញ្ហា​អ្វី​ឬ​ជម្លោះ​ក្នុង​ក្រុម​នោះ​ទេ​ ​​អ្នក​ទាំង​៤ នាក់​នៅ​តែ​ស្រឡាញ់​រាប់​អាន​​គ្នា​ដដែល​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ​។ ដូច្នេះ​សូម​មហា​ជន​កុំ​យល់​ច្រឡំ​ថា​ក្រុម​លោក​បែក​បាក់​គ្នា​ដោយ​សារ​តែ​មាន​រឿង​ល្អក់កករ​​ និង​គ្នា​តទៅ​ទៀត​។

សៅ ឧត្តម បាន​និយាយ​ថា​៖​" មាន​អារម្មណ៍​ថា​សោក​ស្ដាយ​ដែរ​ តែ​មិន​ដឹង​ធ្វើ​ម៉េច​​ បើ​ពួក​ខ្ញុំ​មិន​សូវ​មាន​ពេល​បាន​ជួប​គ្នា​ ព្រោះ​ម្នាក់​ៗ​​មាន​កិច្ចការ​​រវល់​ផ្ទាល់​ខ្លួន​។ ការ​បែក​បាក់​ក្រុម​ហ្នឹង​ ១ ឆ្នាំ​ហើយ​ មិន​មែន​​ថ្មី​ៗ​នេះ​ទេ​"។

អំឡុង​ពេល​បង្កើត​​ក្រុម​ Khmer Idol លើក​ដំបូង​​​បទ​ចម្រៀង​ ១ បទ​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​គឺ​បទ​ "ក្រោម​ដំបូល​មេឃ​តែ​មួយ​" បក​ស្រាយ​​រួម​គ្នា​ពី​តារា​ចម្រៀង​ទាំង​៤ រូប​មាន​ អ៊ាម វន្នី សៅ ឧត្តម សុវត្ថិឌី ធារិកា និង មាស មុន្នីរាជ៕​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន