រូបសំណាក Essien ធ្វើរួចច្រើនឆ្នាំតែមិនស្គាល់ម្ចាស់ស្នាដៃ
- 2018-01-04 09:33:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបសំណាក Essien ធ្វើរួចច្រើនឆ្នាំតែមិនស្គាល់ម្ចាស់ស្នាដៃ
ចន្លោះមិនឃើញ
នៅលើពិភពលោកមានរូបសំណាកកីឡាករបាល់ទាត់ល្បីៗមិនតិចទេត្រូវបានធ្វើឡើងដើម្បីរំពឹងដល់បុគ្គលរូបនោះពិសេសគឺនៅប្រទេសកំណើតរបស់គេតែម្ដង។
យ៉ាងណារូបសំណាកមិនច្រើនដែលធ្វើហើយ ទទួលការពេញចិត្តពីអ្នកគាំទ្រ ព្រោះតែភាគច្រើន រូបសំណាកទាំងនោះមានមុខមាត់អាក្រក់ ឬមិនដូចកីឡាករមែនទែន។ កន្លងមកមានការរិះគន់លើរូបសំណាក Ronaldo នៅឯប្រលានយន្តហោះនៅប្រទេសព័រទុយហ្គាល់ ហើយថ្មីៗនេះទៀតក៏មានការរិះគន់ដូចគ្នាលើរូបវីរបុរសហ្គាណា Michael Essien។
Essien គឺជាអតីតខ្សែបម្រើ ការពារឆ្នើមក្រុម Chelsea និងជម្រើសជាតិហ្គាណា ហើយបច្ចុប្បន្នកំពុងលេងនៅក្លឹប Persib Bandung ប្រទេសឥណ្ឌូណេស៊ី។ ភាពល្បីល្បាញរបស់កីឡាករវ័យ៣៥ឆ្នាំរូបនេះធ្វើឲ្យមានការសាងសង់រូបសំណាករបស់គេមួយនៅប្រទេសកំណើត។
រូបសំណាកខាងលើត្រូវធ្វើច្រើនឆ្នាំមកហើយ តែមិនដឹងថាជាស្នាដៃរបស់ជាងរូបណាទេ។ មានការសង្ស័យថាប្រហែលជាម្ចាស់ស្នាដៃចង់លាក់អត្តសញ្ញាណរបស់ខ្លួនព្រោះតែមានការរិះគន់ថា វាមិនដូច Essien ទាល់តែសោះ៕