៥ វិធី​ងាយ​ៗ​​ធានា​ស្រក​គីឡូ​ត្រឹម​រយៈពេល​៥​ថ្ងៃ​​ទាំង​បុរស​និង​នារី

  • 2018-01-10 08:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ធាត់​ជា​ក្ដី​បារម្ភ​ធំ​មិន​ថា​ទាំង​បុរស​និង​នារី​ពេល​បច្ចុប្បន្ន​។ តាម​ពិត​ទៅ​វិធីសាស្ត្រ​សម្រក​គីឡូ​មាន​ច្រើន​វិធី ប៉ុន្តែ​អាស្រ័យ​លើ​ខ្លួន​អ្នក​អាច​ធ្វើ​បាន ឬ​ត្រឹមត្រូវ​បាន​ក្បួន​​ឬ​អត់។ ថ្ងៃ​នេះ​សូម​បង្ហាញ​វិធីសាស្រ្ដ​ងាយៗ ៦​វិធី​ដើម្បី​ឃើញ​លទ្ធផល​ស្រក​គីឡូ​ត្រឹម​រយៈពេល​តែ​៥​ថ្ងៃ​។ តោះ​ អាន​និង​អនុវត្តន៍​ទាំង​អស់​គ្នា៖

ជំហាន​ទី១៖ ហាត់​ប្រាណ

ធ្វើ​លំហាត់​ប្រាណ​រាល់​ថ្ងៃ​ជា​ការ​ប្រសើរ​ ព្រោះ​វា​ជួយ​ដុត​កម្លោច​ជាតិ​ខ្លាច​ក្នុង​ខ្លួន​បាន​ច្រើន។ តាម​ការ​សិក្សា​ស្រាវជ្រាវ​​ហាត់​ប្រាណ​មួយ​ថ្ងៃ​៥៥​នាទី​ជា​រឿង​ល្អ​បំផុត។ ដូច្នេះ​៥​ថ្ងៃ​នេះ​អ្នក​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ជាប់លាប់។ ​​​​​​​ ជំហាន​ទី​២៖ ការ​ញ៉ាំ​ពេល​ព្រឹក

ប្រសិន​ជា​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​ត្រឹមត្រូវ​វា​នឹង​ជួយ​បន្ថយ​ជាតិ​ខ្លាញ់​បាន​ល្អ។ អាហារ​ពេល​ព្រឹក​ពិត​ជា​សំខាន់​អ្នក​ត្រូវ​តែ​លៃលក។ ញ៉ាំ​ស៊ុត​​កន្លែង​សាច់​ពណ៌​ស​៣​គ្រាប់​រាល់​ព្រឹក​​ជា​ជម្រើស​ល្អ​សម្រាប់​អាហារ​ពេល​ព្រឹក ចំពោះ​​អ្នក​សម្រក​គីឡូ ព្រោះ​វា​មាន​ប្រូតេអ៊ីន​ច្រើន ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ហាត់​ប្រាណ​បាន​យូរ។

ជំហាន​ទី​៣៖ ទឹក

ញ៉ាំ​ទឹក​ជួយ​ដល់​​ការ​រំលាយ​អាហារ​និង​ការ​បញ្ចេញ​ជាតិ​ពុល​របស់​អ្នក។ អ្នក​គួរ​ញ៉ាំ​ទឹក​១,៨​លីត្រ​ក្នុង​មួយ​ថ្ងៃ​ជា​ការ​ប្រសើរ។

ជំហាន​ទី​៤៖ អាហារ​ផ្អែម

ជៀសវាង​បរិភោគ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន​ពេក។ គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ផ្អែម​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ជំហាន​នេះ​ប្រសិន​អាច​ត​ស៊ូ​បាន​នោះ​ជាតិ​ខ្លាញ់​មិន​អាច​ចូល​ក្នុង​ពោះ​អ្នក​បាន​ទេ។

ជំហាន​ទី​៥៖ ផ្លែ​ឈើ

ញ៉ាំ​ផ្លែ​ឈើ​ មុន​ទទួល​ទាន​អាហារ។ ញ៉ាំ​ចេក​ឬ​​ប៉ោម​មួយ​ផ្លែ មុន​ពេល​អាហារ​ពេល​ព្រឹក ថ្ងៃ និង​ល្ងាច​ជា​រឿង​ប្រសើរ​ណាស់។ ដោយ​សារ​វា​ជួយ​សម្រួល​ឲ្យ​ក្រពះ​រៀង​ឆ្អែត ដូច្នេះ​ពេល​អ្នក​ញ៉ាំ​អាហារ​​បន្ទាប់​មិន​សូវ​បាន​ច្រើន៕ ​​ ​​

ប្រភព៖ Livestrong   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ