២០១៨ វណ្ណ ម៉ូនិច បញ្ចេញភាពសិចស៊ី ធ្វើឲ្យប្រិយមិត្តភ្លឹកភ្លាំងស្មារតី
- សុក្រ, 12 មករា 2018 04:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០១៨ វណ្ណ ម៉ូនិច បញ្ចេញភាពសិចស៊ី ធ្វើឲ្យប្រិយមិត្តភ្លឹកភ្លាំងស្មារតី
ចន្លោះមិនឃើញ
តារាសម្ដែង វណ្ណ ម៉ូនិច បានបាត់មុខស្ទើរគ្រប់សកម្មភាពសិល្បៈ ក្រោយពីសម្ដែងរឿង "ផ្ការីកក្នុងចិត្ត" ពិសេសបន្ទាប់ពីលេចធ្លាយរូបសិចស៊ីកាលពីអំឡុងឆ្នាំ ២០១៤នោះ ឥឡូវនេះ បានបញ្ចេញភាពសិចស៊ីជាថ្មី ទទួលការសរសើរព្រាត។
មិនមែនជាការបែកធ្លាយ ប៉ុន្តែរូបភាពថ្មីៗ សិចស៊ីរបស់តារាស្រីរូបនេះ គឺនាងជាអ្នកបញ្ចេញដោយខ្លួនឯងតែម្ដង ដែលរូបទាំងនោះ មាននៅលើបណ្ដាញសង្គមរបស់នាងផ្ទាល់។ រូបភាពប៉ុន្មានសន្លឹកនោះ ម៉ូនិច រំលេចខ្លួនជាមួយឈុត ប៊ីគីនី សិចស៊ី ពណ៌ក្រមៅ ឆ្លុះជាមួយសាច់ស ដែលនាងស្លៀកលំហែលក្ខណៈផ្ទាល់ខ្លួននៅតំបន់ឆ្នេរសមុទ្រ។
ម៉ូនិច ដែលមានរូបរាងស្រស់ស្អាត មិនខុសគ្នាប៉ុន្មានពីអតីតកាលនោះ លើកនេះ ត្រូវបានគេមើលឃើញថាមានភាពស្រស់ស្អាត ទន្ទឹមគ្នានឹងប្រិយមិត្តភាគច្រើនបានពោលសរសើរពីរូបរាងរបស់នាង លើចំណុចនេះដូចគ្នា។ បកក្រោយទៅមើលអតីតកាល រូបភាពសិចស៊ីដែលនាងថតក្នុងផ្ទះនោះ គឺខុសគ្នា កាលណោះ គឺធ្វើឲ្យមានការភ្ញាក់ផ្អើល ខ្លះរិះគន់ ខ្លះសម្ដែងកាអាណិតអាសូរ។
យ៉ាងណា ខុសពីតារាផ្សេងទៀត ម៉ូនិច ត្រូវបានសរសើរពីភាពក្លាហាន និងការទទួលខុសត្រូវ។ កាលណោះ ភ្លាមៗនាងទទួលស្គាល់តាមរយៈ Sabayថា រូបភាពបែកធ្លាយនោះ គឺជារូបនាងពិតប្រាកដ មិនមែនកាត់តកែប្រែដោយបច្ចេកទេសណាមួយនោះទេ ជាហេតុធ្វើឲ្យនាងទទួលបានការអាណិតអាសូរវិញ ក្នុងនាមជាជនរងគ្រោះ ព្រោះនាងអះអាងថាមានមនុស្សនៅពីក្រោយរឿងនោះ។
យ៉ាងណា ពាក់ព័ន្ធថ្មីៗនេះវិញ ដែលទទួលបានការសរសើរពីភាពស្រស់ស្អាតនោះ មិនទាន់មានការអធិប្បាយយ៉ាងណានៅឡើយទេ ខណៈសាមីខ្លួន ដែលផ្ដាច់ខ្លួនឆ្ងាយពីរង្វង់សិល្បៈនារយៈចុងក្រោយនោះ មិនអាចភ្ជាប់ទំនាក់ទំនងបាន៕