ឧបករណ៍​សម្រាប់​វាស់​សីតុណ្ហភាព​ម៉ាក Xiaomi នេះ​តម្លៃ​មិន​ដល់ ១០ ដុល្លារ

  • 2018-01-14 09:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ឧបករណ៍​អេឡិចត្រូនិច​សម្រាប់​វាស់​សីតុណ្ហភាព ដែល​ជា​ផលិតផល​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន ជាមួយ​តម្លៃ​តែ ៩ ដុល្លារ​ប៉ុណ្ណោះ។

ឧបករណ៍​សម្រាប់​វាស់​សីតុណ្ហភាព

ចំពោះ​ឧបករណ៍​សម្រាប់​វាស់​សីតុណ្ហភាព មាន​សមត្ថភាព​អាច​បង្ហាញ​ទិន្នន័យ​បាន​ច្បាស់លាស់​ទាំង សីតុណ្ហភាព​និង​សំណើម​ក្នុង​បន្ទប់។ ការ​រចនា​រូបរាង​ឧបករណ៍​នេះ មាន​ភាព​សាមញ្ញ ដោយ​ផ្ទៃ​អេក្រង់​រាង​កោង និង​បំពាក់​ដោយ​លេខ​អេឡិចត្រូនិក​បែប 3D ធំៗ​នៅ​ខាង​មុខ។

ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​ដ៏​ឆ្លាត​វៃ​នេះ មាន​ភ្ជាប់​មក​ជាមួយ​ការ​បង្ហាញ​ដំណឹង​ជា​ទឹក​មុខ​មនុស្ស​ចំនួន ៦ ប្រភេទ​ផ្សេង​គ្នា​សម្រាប់​បញ្ជាក់​ពី​កម្តៅ​ក្នុង​បន្ទប់។ ត្បិត​តែ​ជា​ផលិតផល​របស់ Xiaomi ប្រទេស​ចិន ប៉ុន្តែ Sensor ឧបករណ៍​នេះ​ផលិត​នៅ​ប្រទេស​ស្វីស ផ្តល់​នូវ​កម្រិត​ជាក់​លាក់​ខ្ពស់​ពេល​ដូចជា ការ​វាស់​កម្រិត​សីតុណ្ហភាប។ ជាង​នេះ​ទៀត ឧបករណ៍​នេះ​អាច​បង្ហាញ​ទិន្នន័យ​ជា អង្សារ​សេ ℃(Celsius) ឬ​ហ្វារិនហៃ F(Fahrenhiet) បាន​ក្នុង​ពេល​តែ​មួយ។ អាច​ដោះ​ដាក់​ថ្ម​បាន ករណី​វា​អស់​ថាមពល។

ចំណែក​ឯ​វិធី​បង្ហាញ​ទិន្នន័យ មាន​បី​របៀប​គឺ ដំបូង​វា​ប្រាប់​អ្នក​អំពើ​សីតុណ្ហភាព​ក្នុង​បន្ទប់ អាស្រ័យ​តាម​រយៈ Sticker ទឹក​មុខ​ទាំង ៦ ខាង​លើ។ ទី ២ វា​អាច​ប្រាប់​បាន​តាម​រយៈ​មេដែក​ដែល​មាន​បំពាក់​ក្នុង​ឧបករណ៍ និង​ទី ៣ តាម​រយៈ​សីតុណ្ហភាព​បន្ទប់​នៅ​កន្លែង​ដែល​អ្នក​ដាក់​វា។

ឧបករណ៍​នេះ​សម្រាប់​ប្រើ​នៅ​ក្នុង​បន្ទប់​ក្មេង​តូចៗ បន្ទប់​ដេក ក្បែរ​តុ​ធ្វើការ កន្លែង​លំហ​ផ្កា​ក្នុង Office ផ្ទះ​បាយ បន្ទប់​ដេក ឬ​កន្លែង​ជា​ច្រើន​ទៀត​នៅ​ការិយាល័យ​ជួល​ជា​ដើម៕

នៅ​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​ដែល​ហៅ​កាត់​ថា CES 2018 កន្លង​ទៅ​ថ្មីៗ Xiaomi ​ក៏​ដូច​ជា​ក្រុមហ៊ុន​ដទៃ បាន​ដាក់​តាំង​បង្ហាញ​នូវ​ផលិត​ជា​ច្រើន​ដែល​សុទ្ធ​តែ​ផលិតផល​ទំនើប​ចុង​ក្រោយ តួ​យ៉ាង​ដូចជា Xiaomi VR Standalone, ស្មាតហ្វូន Mi A1និង​ឧបករណ៍​ច្រើន​ទៀត។

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ រក្សា