កែវ សីហា៖ ស្គាល់ខ្ញុំឲ្យច្បាស់សិន ចាំសារភាពថាស្រលាញ់ខ្ញុំ
- 2018-01-17 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ សីហា៖ ស្គាល់ខ្ញុំឲ្យច្បាស់សិន ចាំសារភាពថាស្រលាញ់ខ្ញុំ
ចន្លោះមិនឃើញ
កែវ សីហា គឺជាតារាសម្ដែង ដើរម៉ូដ និងជាពិធីការិនីដ៏មានទេពកោសល្យម្នាក់។ នាងបានចាប់អាជីពសិល្បៈជាមួយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ ២០១១ ក្រោយពីបានចូលរួមប្រឡងក្នុងកម្មវិធី "ពេជ្រកំពុងច្នៃ" និងទទួលបានចំណាត់ថ្នាក់លេខ១។
បង្ហាញមុខច្រើនឆ្នាំហើយ ស្រីស្អាតសម្ដីស្រទន់នេះមិនធ្លាប់លេចឮព័ត៌មានស្នេហាជាមួយបុរសណាមួយឡើយ ដោយវាបានកើតជាចម្ងល់ដ៏ចាក់ស្រេះសម្រាប់អ្នកគាំទ្រ។
ជាមួយចម្ងល់ខាងលើនេះ សីហា បានឲ្យដឹងថាមកដល់ពេលនេះនាងមិនទាន់ម្ចាស់ចិត្ត ឬគូកំណាន់អ្វីទេហើយក៏មិនទាន់គិតគូរដែរ ត្បិតនាងកំពុងមមាញឹកជាមួយការងារ។ នាងបន្តថា កន្លងមានអ្នកតាមទាក់ចិត្តនាងជាច្រើន មានទាំងអ្នកនៅក្នុងស្រុកផង និងក្រៅស្រុកផង តែនាងបានបដិសេធទាំងអស់ ព្រោះមិនទាន់ត្រូវចិត្ត។
ពេលទទួលបានសំណួរថា "បែបណា ជាបុរសក្នុងក្ដីស្រមៃខ្លួន?" ស្រីស្អាតវ័យ២៤ឆ្នាំ ឆ្លើយច្បាស់ៗថា៖ "សម្រាប់ខ្ញុំសុំតែម្យ៉ាងទេ គឺសុំឲ្យគេស្គាល់ខ្ញុំឲ្យច្បាស់ ហើយស្គាល់ឲ្យបានយូរចាំនិយាយថាស្រលាញ់ខ្ញុំ និយាយទៅគឺសុំឲ្យគាត់យល់ពីខ្ញុំច្បាស់សិន ចាំគាត់និយាយថាចង់យកខ្ញុំជាអនាគត។ បើអត់ទាន់យល់ពីអារម្មណ៍ខ្ញុំ អត់ទាន់យល់ពីចិត្តខ្ញុំទេ កុំទាន់អាលសារភាពថាស្រលាញ់ខ្ញុំអី"៕