Apple នឹង​ចែក​​ហ៊ុន​​ដល់​បុគ្គលិក​ម្នាក់​ ២៥០០ ដុល្លារ​ ជា​​ការ​លើក​ទឹក​ចិត្ត​

  • 2018-01-18 04:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ឲ្យ​ដឹង​ថា​ Apple ​បាន​ប្រកាស​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ដឹង​អំពី​ការ​ចែក​​ហ៊ុន​​ដែល​មាន​តម្លៃ​ ២ ៥០០ ​ដុល្លារ​ជា​ប្រាក់​លើក​ទឹក​ចិត្ត។

​បុគ្គលិក​ Apple ​ភាគ​ច្រើន​​​មិន​ថា​ជា​បុគ្គលិក​ហាង​លក់​រាយ, ​បុគ្គលិក​បម្រើ​សេវាកម្ម, បុគ្គលិក​ធ្វើ​ការ​ពេញ​ម៉ោង​ ឬ មិន​ពេញ​ម៉ោង​ សុទ្ធ​តែ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​ ដែល​នឹង​ចាប់​ផ្ដើម​ចែក​នៅ​ខែ​ក្រោយ។

ក្រុមហ៊ុន​ Apple បាន​ពង្រីក​កម្មវិធី​ចែក​ប្រាក់​លើក​ទឹក​ចិត្ត​ជា​ភាគហ៊ុន​នេះ​​ទៅ​ដល់​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥​​ ដើម្បី​ជាការអូសទាញ​បុគ្គលិក​ខ្លួន៕​​​​​​​​​​​​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម