DJ តី ស្រីស្អាតលក់ណែមតាម Online
- 2018-01-18 09:13:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJ តី ស្រីស្អាតលក់ណែមតាម Online
ចន្លោះមិនឃើញ
ស្រីស្អាត កញ្ញា ព្រំ រីតា ដែលមហាជនទូទៅតែងស្គាល់ឈ្មោះនាងថា DJ តីតី កំពុងចាប់មុខរបមួយទៀត ជាម្ចាស់អាជីវកម្មលក់ណែម។ ហេតុអ្វីស្រីស្អាតម្នាក់នេះបន្ថែមមុខរបរថ្មីបែបនេះ?
ទោះជាអាជីពជាពិធីការិនីក្នុងសង្គមសិល្បៈកំពុងដំណើរការយ៉ាងល្អក៏ដោយ ក៏ស្រីស្រស់ ព្រំ រីតា មិនបណ្ដោយពេលវេលាឲ្យខ្លួននៅទំនេរនោះទេ នាងនៅបង្កើនអាជីពជាអ្នកលក់ណែមបន្ថែមទៀត។
ពិធីការិនីពូកែវោហារនៅវិទ្យុហង្សមាសរូបនេះបានប្រាប់ថា រាល់ថ្ងៃការងារដែលនាងធ្វើមានតួសម្ដែងរឿង ច្រៀង និងពិធីការិនីវិទ្យុ និងកម្មវិធីផ្សេងៗ។ នារីពូកែម្នាក់នេះបន្តថា ចំណែក ការលក់ណែមរបស់នាងមានភាពល្អប្រសើរព្រោះមានអ្នកជួយគាំទ្រច្រើន ចាប់ពីនាងលក់តាម Online នៅពាក់កណ្ដាលឆ្នាំ២០១៧។
«ដោយសារខ្ញុំមិនដឹងថារំពឹងលើវិស័យសិល្បៈយ៉ាងណាដែរ ព្រោះសិល្បៈល្អមើលតែមិនល្អស៊ីទេ បានត្រឹមតែស្គាល់គេច្រើន ដូច្នោះខ្ញុំត្រូវចេះទាញផលប្រយោជន៍ពីសិល្បៈមកវិញ ដោយការលក់ណែមនេះ កុំឲ្យសិល្បៈទាញយើងឲ្យលងពេក ហើយក៏មានអ្នកគាំទ្រច្រើនណាស់ដែរ។
តាម DJ តី បញ្ជាក់ថាក្នុង មួយថ្ងៃនាងអាចរកចំណូលពីការលក់ណែមបានចន្លោះពី ជាង១០ម៉ឺន ទៅ៣០ម៉ឺនរៀល ដោយនាងដើរតួនាទីជាអ្នកដឹកជញ្ជូនដោយខ្លួនឯង គ្មានកម្មករទេ។ ចំពោះណែមដ៏មានរសជាតិរបស់នាង គឹនាំមកពីខេត្តបាត់ដំបង ដោយសាច់ញាតិនាងជាអ្នកធ្វើ។
បើនិយាយពីជីវិតផ្ទាល់ខ្លួនវិញ កូនស្រីអ្នកបាត់ដំបងនេះ រស់នៅក្នុងជីវភាពមួយសមរម្យ កូនស្រីពៅនៅក្នុងគ្រួសារ ដែលមានបងប្អូនចំនួន៣នាក់ ប្រុស១ ស្រី២នាក់តែនាងមិនតែរើសអើងការងារឡើយ។
នាងបានចាប់ផ្តើមការងារហាត់ការដំបូងនៅស្ថានីយទូរស្សន៍ ទទក ផ្សាយបន្តទៅខេត្តបាត់ដំបង ជាមួយម្តាយធម៌។ ក្នុងអំឡុងឆ្នាំ ២០០៨ នាងក៏បានចាប់អាជីពអ្នកពិធីការិនីស្ម័គ្រចិត្ត នៅក្នុងស្ថានីយវិទ្យុ និងសម្ដែងរឿង ដើម្បីបទពិសោធន៍ ដោយរៀនបណ្ដើរផង។ ឆ្នាំ២០១៣ នាងបានទទួលការងារជា ជាពិធីការិនីនៅស្ថានីយវិទ្យុហង្សមាសឲ្យផលិតកម្មផ្សេងៗរហូតមកដល់បច្ចុប្បន្ន។
ចំពោះស្នាដៃសម្តែង និងតែងនិពន្ធវិញ ពិធីការិនីសម្បុរស្រអែមរូបនេះធ្លាប់សម្ដែងមានរឿងភាគ និងរឿង អប់រំ ដូចជារឿង "សន្យាស្នេហ៍ " "ដំរីមរកត" "ត្បូងភ្លោះ" "វាសនាណាលីន" ជាដើម ឯស្នាដៃតែងនិពន្ធវិញ នាងបាននិពន្ធទំនុកចម្រៀងបទខ្ញុំ «ជាអ្នកណា?» និងសរសេររឿងអប់រំជាច្រើនទៀត៕