កន្លែងលើពិភពលោក ថត Pre-wedding ស្អាតកប់
- 2018-01-19 09:25:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងលើពិភពលោក ថត Pre-wedding ស្អាតកប់
ចន្លោះមិនឃើញ
សម្រាប់អ្នកមានលុយកាក់ គេតែងចង់បានរូបថត Pre-wedding ស្អាត ប្លែកពីគេ ដែលជាហេតុសុខចិត្តចំណាយលុយទៅថតដល់ក្រៅប្រទេស។ Sabay នឹងលើកយកប្រទេស៦ ដែលមានទេសភាពស័ក្ដិសមសម្រាប់រូបថតគូស្នេហ៍៖
១. បារាំង គ្រាន់តែឮបារាំង ទាំងអ្នកទាំងខ្ញុំ ប្រាកដជានឹកដល់ទីក្រុងប៉ារីសដំបូងគេហើយ ដោយសារទិដ្ឋភាពតួប៉ម Eiffel។ ក្រៅពីនេះ នៅមានកន្លែងស្អាតជាច្រើនទៀតក្នុងក្រុងដែលអ្នកមិនគួររំលងដូចជា Luxembourg Palace, Statue of Liberty ជាដើម។
២. អ៊ីតាលី សឹងតែមិនបាច់រៀបរាប់ច្រើន ព្រោះប្រទេសមួយនេះ ក៏មានមនុស្សចង់ទៅមិនតិចដែរ ដោយសារមិនបាច់ចេញទៅណាឆ្ងាយពីក្រុង ក៏មានទិដ្ឋភាពស្អាតមិនណយដែរ ដូចជា Rome, Venice ជាដើម។
៣. អ៊ីស្លង់ ចំណុចពិសេសរបស់ប្រទេសនេះ គឺពន្លឺពណ៌បៃតងលើមេឃ ដែលហៅថា Northern Light។ ប្រទេសភាគច្រើននៅលើពិភពលោក មិនមានទិដ្ឋភាពបែបនេះទេ អ៊ីចឹងបើអ្នកមានវាធ្វើជាផ្ទាំងខាងក្រោយនៃរូបរៀបការ ជឿជាក់ថាប្រាកដជាល្អប្លែកគេ។ ក្រៅពីនេះ ក៏មានកន្លែងប្លែកៗ និងស្អាតៗ ដែលមនុស្សជាច្រើនប៉ងចង់ទៅដល់។ ជាឧទាហរណ៍ Blue Lagoon។
៤. ជប៉ុន ប្រទេសនេះវិញក៏មិនណយដែរ ព្រោះចង់បានភ្នំមានភ្នំ ចង់បានទឹកកកមានទឹកកក ចង់បែបវប្បធម៌ក៏មានវប្បធម៌។ អ៊ីចឹង បើអ្នកចំណាយប្រាក់ទៅថតនៅប្រទេសនេះ នឹងបានទេសភាពច្រើនបែប។ បើទៅប៉ះចំខែ១ ដល់ខែ៤ ដឹងតែបានថតជាប់ផ្កាសាគូរ៉ាជប៉ុន ដែលល្បីលើពិភពលោកហើយ។
៥. កូរ៉េខាងត្បូង បើអ្នកស្រមៃចង់ឲ្យតារា K-pop ល្បីៗនៃប្រទេសនេះ មកធ្វើជាផ្ទាំង Background វាប្រាកដជារឿងដែលមិនអាចទៅរួច តែបើទិដ្ឋភាពស្លឹកឈើជ្រុះវិញប្រាកដជាធ្វើបាន។ ហើយបើអ្នកមានឱកាសឲ្យអ្នកជំនាញក្នុងប្រទេសនេះថតឲ្យផងនោះ គឺកាន់តែអេម ព្រោះរូប Pre-wedding របស់កូរ៉េ សឹងតែមិនបាច់និយាយ សូម្បីតែក្នុង Studio ក៏ស្អាតកប់ដែរ។
៦. ថៃ សម្រាប់អ្នកអត់ចង់ចាយច្រើនពេលទៅក្រៅ គួរគិតពីប្រទេសនេះដែរ ព្រោះអីទីក្រុងក៏អភិវឌ្ឍគ្រាន់បើដែរ បើធៀបនឹងប្រទេសប៉ុន្មានមុននេះ ហើយបើទេសភាពបែបភ្នំ ឬសមុទ្រវិញ គឺមិនធម្មតាតែម្ដង ដូចជា Phuket ឬ Krabi ជាដើម។ លើសពីនេះ ទិដ្ឋភាពផ្ការីកនៅខេត្ត Chiang Mai គេវិញ ក៏កាន់តែស្អាតសម្រាប់រូប Pre-wedding៕
អត្ថបទពាក់ព័ន្ធ៖ ត្រូវប៉ាន់ម៉ាច់អ្នកជិតការ! ភេសជ្ជៈប៉ុន្មានប្រភេទនេះ កំពុងផ្ដល់រង្វាន់រាប់ពាន់ដុល្លារ ទាំងអ្នកក្រុង ទាំងអ្នកខេត្ត