ព័ត៌មានកំពុងកក្រើកខ្លាំង ថាក្រុម T-ARA អាចរំសាយចោល
- 2018-01-19 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានកំពុងកក្រើកខ្លាំង ថាក្រុម T-ARA អាចរំសាយចោល
ចន្លោះមិនឃើញ
ក្រុមចម្រៀងស្រី T-ARA ត្រូវបានគេរាយការណ៍ថាអាចនឹងរំសាយចោលដោយសារតែមានគំនិតខ្វែងគ្នាទាក់ទងនឹងរឿងខ្លះ។
ក្រោយពី Boram និង Soyeon សម្រេចចិត្តចាកចេញពីក្រុមក្នុងខែឧសភា ឆ្នាំ២០១៧មក តារាចម្រៀង Eunjung, Qri, Hyomin, និង Jiyeon បានសម្រេចចិត្តបន្តនៅក្នុងក្រុម។
ក្រោយមកសមាជិកក្រុម T-ARA បានពិភាក្សាគ្នាក្រោយចាកចេញពីផលិតកម្ម MBK បន្ទាប់ពីកុងត្រារបស់ពួកគេបានបញ្ចប់នៅដើមឆ្នាំនេះ។ ផលិតកម្មនេះបានផ្លាស់ប្ដូរឈ្មោះ “T-ARA” ចេញដើម្បីបញ្ចៀសសមាជិកក្រុមនេះកុំឲ្យរក្សាឈ្មោះនេះក្រោយពីពួកគេបានចាកចេញទៅនោះ។ ជាការឆ្លើយតប សមាជិកក្រុមចម្រៀងនេះបានដាក់សំណៅឯកសារបដិសេធការផ្លាស់ប្ដូរនេះ។
ទោះបីជាសមាជិកនិមួយៗបានសម្រេចចិត្តបដិសេធនឹងខាងផលិតកម្មយ៉ាងណាក៏ដោយ ខាងសេចក្ដីរាយការណ៍ថ្មីមួយបានឲ្យដឹងថា ពួកគេម្នាក់ៗមានគំនិតផ្សេងៗគ្នា។ ក្រោយពីពិភាក្សាគ្នាយ៉ាងយូរ សមាជិកនិមួយៗបានសម្រេចចិត្តដើរលើផ្លូវរៀងៗខ្លួនតែម្ដង។
អ្វីៗមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែសមាជិកក្រុមចម្រៀងនេះក៏នៅមិនទាន់បានចុះកុងត្រាជាមួយផលិតកម្មនេះសារជាថ្មីដែរ៕