Yamaha ប្រកាស​ ការ​លក់​ម៉ូតូកើន​ឡើង​ទ្វេ​ជា​ពីរ

  • 2018-01-24 04:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា ក្នុង​ឆ្នាំ ២០១៧ ការ​លក់​ម៉ូតូ​របស់​ខ្លួន​កើន​ឡើង​ទ្វេ​មួយ​ជា​ពីរ​ធៀប​ឆ្នាំ ២០១៦។

លោក គង់ នួន អគ្គនាយក​ក្រុមហ៊ុន Yamaha Motor បាន​ឲ្យ​ដឹង​ថា ការ​ពង្រីក​ដៃគូ​ចែកចាយ រួម​ទាំង​ការ​នាំ​ចូល​ម៉ូតូ​ថ្មី​បន្ថែម​ ជា​កត្តា​ជំរុញ​ដល់​កំណើន​ការ​លក់​ម៉ូតូ Yamaha នៅ​កម្ពុជា។

ទោះ​បី​លោក​មិន​បង្ហាញ​ទិន្នន័យ​លក់​ជាក់លាក់ ក៏​ដូចជា​ចំណែក​ទីផ្សារ ក្រុមហ៊ុន​​ដាក់​ការ​រំពឹង​​ខ្ពស់​ក្នុង​ឆ្នាំ ២០១៨ ការ​លក់​ម៉ូតូ Yamaha នឹង​​បន្ត​កើន​ឡើង​បន្ថែម​​ទៀត​ និង​អាច​ឈាន​ទៅ​កាន់​កាប់​ចំណែក​ទីផ្សារ​លេខ​ពីរ​នៅ​កម្ពុជា។

បើ​តាម​ប្រធាន​គ្រប់គ្រង Yamaha បាន​ពង្រីក​ដៃគូ​ចែកចាយ​បាន ២៣ កន្លែង​ និង​បន្ត​រក​ដៃគូ​សហការ​បន្ថែម​ទៀត។

លោក​គង់ នួន​ បាន​បញ្ជាក់​ដូច្នេះ​ថា៖ "យើង​គ្មាន​គម្រោង​លក់​ផ្ទាល់​ទេ គឺ​យើង​ចង់​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង ដើម្បី​ជំរុញ​ការ​លក់​ម៉ូតូ Yamaha"។

លោក គង់ នួន​ ថា៖ "យើង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ដៃគូ​របស់​យើង​ ដើម្បី​នាំ​ផលិតផល​ម៉ូតូ​របស់​យើង​ចូល​ក្នុង​ទីផ្សារ​អ្នក​ប្រើប្រាស់"។

ទោះ​បី​យ៉ាង​ណា លោក​លើ​កឡើង​ថា ដៃគូ​ទាំង​អស់​ក៏​អាច​នាំ​ម៉ូតូ​ប្រេន​ដទៃ​មក​លក់ ដោយសារ​ក្រុមហ៊ុន​យល់ឃើញ​ស្ថានភាព​ជាក់ស្ដែង។

ថ្មីៗ​នេះ Yamaha ទើប​តែ​បញ្ចេញ​លក់​ម៉ូតូ​ម៉ូដែល​ថ្មី​មួយ​ទៀត​គឺ QBIX ដែល​ជា​ម៉ូដែល​ថ្មី​សន្លាង​មួយ​ទៀត​ក្នុង​ត្រកូល​របស់ Yamaha។

លោក​គង់ នួន​ប្រាប់​ថា អតិថិជន​ប្រាកដ​ណាស់​ត្រូវ​ការ​ម៉ូដែល​ប្លែកៗ​ស្រប​ការ​វិវត្តន៍​សង្គម​ ទើប​ក្រុមហ៊ុន​បាន​ខិតខំ​អភិវឌ្ឍ​ទាំង​បច្ចេកវិទ្យា និង​ការ​ច្នៃ​ប្រឌិត​រូបរាង​ម៉ូតូ​ថ្មី​ៗ ដើម្បី​ឆ្លើយតប​តាម​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា