ធ្លាប់​ឮគេ​និយាយ​ពី SEO ពេលធ្វើវិបសាយ ដឹង​មាន​ន័យ​យ៉ាង​ម៉េច​ទេ?

  • 2018-01-28 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SEO (Search Engine Optimization) ជា​ការ​អនុវត្ត​ក្នុង​ការ​បង្កើន​គុណភាព និង​ចំនួន Traffic ទៅ​កាន់​គេហទំព័រ តាម​រយៈ​លទ្ធផល​ពី Search Engine (Google, Bing, ...)។ គុណភាព និង​ចំនួន Traffic យ៉ាងម៉េច អ្នក​អាច​ស្វែងយល់​បន្ថែម​ត្រង់​នេះ​៖

  • គុណភាព Traffic អ្នក​អាច​ទាក់ទាញ​អ្នក​ចូល​មើល (Visitor) លើ​ពិភពលោក ដែល​ចាប់អារម្មណ៍​នឹង​ផលិតផល និង​សេវាកម្ម​របស់​អ្នក ចូល​មើល​ក្នុង​គេហទំព័រ​។ 
  • ចំនួន Traffic ពេល​នរណា​ម្នាក់​ចុច​លើ ទំព័រ​អ្នក ដែល​បាន​បង្ហាញ​លទ្ធផល​ក្នុង​ទំព័រ​ពី Search Engine (SERP) ចំនួន Traffic នឹង​កាន់​តែ​ប្រសើរ​ឡើង។​
  • លទ្ធផល​ (Organic results) ផ្ទាំង​ពាណិជ្ជកម្ម​បង្កើត​នូវ​ចំណែក​សំខាន់​នៃ SERP ជា​ច្រើន​។ Organic traffic ជា Traffic ណាមួយ អ្នក​មិន​ត្រូវ​បង់​ថ្លៃ​។ Organic search traffic ជា Traffic មិន​បង់​ថ្លៃ​ណា​មួយ​ដែល​បាន​មក​ពី SERP។ 

ដំណើរការ​របស់ SEO

Search engine ជា​ទំព័រ​មួយ អ្នក​វាយ​បញ្ចូល​សំនួរ​ក្នុង​ប្រអប់ ហើយ Google, Yahoo, Bing ឬ Search engine ដទៃ​នឹង​ឆ្លើយ​តប​នូវ​បណ្តាល Links ជាច្រើន​លើ​ទំព័រ​ទាក់ទង​នឹង​សំនួរ​អ្នក​។ 

Google ឬ​ Search engine អ្នក​ដទៃ​ទៀត មាន Crawler (ជា​កម្មវិធី​មួយ​) ចេញ​ទៅ​ប្រមូល​ព័ត៌មាន​ពី​គ្រប់ Content អាច​ស្វែងរក​បាន​លើ​អ៊ីនធឺណិត​។ Crawler នាំ​ព័ត៌មាន​ទាំងអស់​ជា​ទម្រង់ 1s និង 0s ត្រលប់​ទៅ​កាន់ Search engine ដើម្បី​បង្កើត Index។ Index នោះ​ប្រើ Algorithm មួយ​ឲ្យ​ត្រូវ​នឹង​រាល់​ទិន្នន័យ​អ្នក​ចង់​ស្វែងរក​តាម​លទ្ធភាព​ខ្ពស់​បំផុត​។ 

អក្សរ O ក្នុង SEO (Optimization) ជា​ចំនុច​សំខាន់ អ្នក​ត្រូវការ​បញ្ចូល​រាល់ Content ដាក់​ចូល​ទំព័រ ដើម្បី​ឲ្យ Search engine អាច​យល់​ពី​ទំព័រ​អ្នក​។ 

ការ Optimization អាច​ធ្វើ​បាន​ច្រើន​ទម្រង់ តាំង​ពី​ការ​ដាក់​ចំណងជើង​, Tags, ពណ៌នា​ពី​ទំព័រ​អ្នក (Meta description) និង ព័ត៌មាន​ដទៃ​ទៀត​។ នេះ​ដោយសារ Crawler នឹង​ពិនិត្យ​មើល​រាល់ Content ក្នុង​ទំព័រ​នីមួយៗ រួម​ទាំង​ព័ត៌មាន​ខាងលើ ដើម្បី​បង្ហាញ​ដល់​អ្នក​ស្វែងរក​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://moz.com/learn/seo/what-is-seo

អត្ថបទ៖ ប៊ុនធឿន

អត្ថបទពេញនិយម