ដឹង​ទេ ស្ថាបនិក​ក្រុមហ៊ុន​ធំៗ​ ប្រើ Social Media បង្កើត Brand ដោយ​របៀប​ណា? 

  • 2018-01-26 04:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹកនាំ​ជាច្រើន​នៅ​តែ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្កើត​គណនី​ផ្ទាល់​ខ្លួន​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ របាយការណ៍​ពី CEO.com បង្ហាញ​ថា​អ្នក​ដឹកនាំ​ប្រមាណ ៦១% មិន​មាន​វត្តមាន​លើ​បណ្ដាញ​សង្គម ខណៈ ៣៩% មាន​វត្តមាន​តែ​កម្រ​សកម្ម​លើ​បណ្ដាញ​។ 

រាល់​អ្នក​ដឹកនាំ​អាជីវកម្ម គួរ​មាន​វត្តមាន​លើ​បណ្ដាញ​សង្គម ដោយសារ​អតិថិជន​ភាគច្រើន​នៅ​ទីនោះ ហើយ​អ្នក​ងាយស្រួល​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម ជា​ទី​ទុកចិត្ត​មួយ​ផ្នែក​ដែរ​។ 

លោក Marc Cuban ប្រើ Instagram

លោក Marc Cuban ជា​អ្នក​វិនិយោគទុន និង​ជា​តារា​មួយ​នៅ​កម្មវិធី Shark Tank។ លោក​សកម្ម​ច្រើន​លើ Instagram ដោយ​បង្ហោះ​ទាក់ទង​នឹងជីវិត​រស់នៅ​ប្រចាំថ្ងៃ, សកម្មភាព​ក្រោយ​ឆាក​នៅ Shark Tank ក៏ដូចជា ដំណើរ​ជំនួញ​ផ្ទាល់​ខ្លួន​។ 

លោក Bill Gates ប្រើ LinkedIn

លោក Bill Gates ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ប្រើ LinkedIn ច្រើន ដោយ​បាន​បង្ហោះ​ពី​ទស្សនៈ​នានា​, កម្មវិធី​សប្បុរស​ធម៌, និង​អត្ថបទ​ពាក់ព័ន្ធ​សុខាភិបាល​ជុំវិញ​ពិភពលោក យ៉ាង​ហោច​ណាស់ ១ ដង ក្នុង ១ សប្តាហ៍។ 

អ្នកស្រី Arianna Huffington ប្រើ Twitter

អ្នកស្រី Arianna Huffington ជា​ស្ថាបនិក Huffington Post ប្រើ​បណ្ដាញ​សង្គម Twitter តែង​តែ​ជំរុញ​ទឹក​ចិត្ត​ដល់​ស្ត្រី​ជាច្រើន ក្នុង​ការ​ចាប់ផ្តើម​អ្វី​ថ្មីៗ​។ 

លោក Gary Vaynerchuk ប្រើ Snapchat

លោក Gary Vaynerchuk សកម្ម​ច្រើន​លើ​គណនី Snapchat ក្នុង​ការ​ចែករំលែក​គន្លឹះ​ផ្សេងៗរបស់គាត់ ហើយ​បាន​ទាញ​យក​មនុស្ស​ជាច្រើន​មក​កាន់​គណនី​ផ្ទាល់​របស់​ខ្លួន​។

អ្នកស្រី Marie Forleo ប្រើ Youtube

អ្នកស្រី Marie Forleo ប្រើ Channel Youtube បង្ហាញពី​ជីវិត ការ​លើក​ទឹកចិត្ត និង​សហគ្រិនភាព។ លើ​បណ្តាញ​ YouTube អ្នកស្រី​មាន​អ្នក​ Subscriber ច្រើន​ជាង ៤០០ ០០០។ 

អ្នកស្រី​បាន​ជជែក​ជាមួយ​ភ្ញៀវ​ជា​ច្រើន​ ហើយ​ទាញ​មនុស្ស​ចូល​មើល​គេហទំព័រ​ ដោយ​បង្កើត​ជា Brand ផ្ទាល់ខ្លួន និង​អាជីវកម្ម​បាន​យ៉ាង​ល្អ៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ inc-asean   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី