មុនជះលុយទិញ One Plus 5 និង 5T មើលត្រួសៗពីចំណុចពិសេសវាសិន
- 2018-01-25 01:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនជះលុយទិញ One Plus 5 និង 5T មើលត្រួសៗពីចំណុចពិសេសវាសិន
ចន្លោះមិនឃើញ
OnePlus 5 និង OnePlus 5T ជាប្រភេទទូរសព្ទ Android ដ៏ល្អមួយ។ ក្រុមការងារ OnePlus បានធ្វើការជាច្រើន ដើម្បីពង្រឹងបទពិសោធន៍លើមុខងារជាច្រើនជូនអតិថិជន។
នៅចំហៀងខាងឆ្វេងទូរសព្ទ មានប៊ូតុងមួយអាចរុញទៅលើ ឬចុះក្រោម រួមទាំងទីតាំងនៅកណ្តាលផងដែរ។ ទីតាំងនីមួយៗមានមុខងារដំណើរការផ្សេងគ្នា ឧទាហរណ៍ ខាងលើបើកដំណើរការ Silent mode, នៅកណ្តាលបើកដំណើរការ Do Not Disturb និង ខាងក្រោមបើកដំណើរការ Ring។
អ្នកអាចកែប្រែដំណើរការពេលប៊ូតុងប្តូរទីតាំងបាន ដោយបើកកម្មវិធី Settings > Alert slider ក្រោមផ្នែក Customization > អាចជ្រើសរើស ដូចជាទូរសព្ទគួរញ័រ ឬអត់ពេល Silent mode ដំណើរការ។
នៅផ្នែក Customization ក្នុងកម្មវិធី Settings អាចកែសម្រួលសមត្ថភាពប៊ូតុងក្នុងការដំណើរការបាន។ អ្នកជ្រើសរើសយក Buttons ដើម្បីពិនិត្យមើលជម្រើសជាច្រើន។
អាចប្តូរមុខងារដំណើរការរវាងប៊ូតុងនៃ Fingerprint sensor និង Home បាន ឬក៏បើកដំណើរការលើ On-screen navigation bar (ផ្ទាំងបង្ហាញជម្រើសកម្មវិធីនានា) ជំនួស។ ក៏មានជម្រើសកែប្រែការចុចមួយដង (Short press) ឬចុចឲ្យជាប់បាន (Long press) លើប៊ូតុងទាំងបីទីតាំង។
នៅត្រង់ផ្នែក Customization ក្នុងកម្មវិធី Settings ដដែល អាចប្រើ Gesture ដូចជា ចុចពីរដងលើអេក្រង់ ដើម្បីបើកដំណើរការទូរសព្ទ ឬគូរជាអក្សរលើអេក្រង់ Locked ដើម្បីដំណើរការកម្មវិធី ឬបិទសំឡេងទូរសព្ទពេលផ្កាប់លើតុ។
អ្នកអាចផ្លាស់ប្ដូរ Font អក្សរបាន តែបច្ចុប្បន្នមានជម្រើសតិចអាចជា Roboto (Font Default របស់ Android) និង OnePlus Slate។ ចូលទៅកាន់កម្មវិធី Settings > Font ហើយជ្រើសរើស Font ចង់ប្រើ។ ចំពោះការផ្លាស់ប្ដូរនេះ ចំណាយពេលប្រហែលជាប៉ុន្មានវិនាទី ដោយមិនតម្រូវបិទបើក Device ឡើយ។
OnePlus Shelf មានទីតាំងនៅខាងឆ្វេងនៃអេក្រង់ Home ហើយអាចចូលប្រើព័ត៌មានមួយចំនួនដូចជាអាកាសធាតុ និងបញ្ជីលេខទូរសព្ទ (Contact)។ បើចង់ដកចោល ព្រោះគិតថាទើស អាចចុចឲ្យជាប់លើអេក្រង់ Home > ចុចលើ Settings > ចុចប្តូរទីតាំងប៊ូតុងទៅ Off ដើម្បីបិទដំណើរការ Shelf។
OnePlus Launcher មាន icon packs ជាច្រើនក្នុង Play Store ដែលអាចជ្រើសរើសរាងណាមួយបាន។ ចុចឲ្យជាប់លើអេក្រង់ Home > ជ្រើសរើស Settings > Icon pack > OnePlus មានស្ទីលបីស្រាប់ អាចពិនិត្យមើល ហើយចុចលើ icon នោះដើម្បីប្រើប្រាស់បាន។ ក៏អាចពិនិត្យមើល icon packs លើ Play Store ដើម្បីបន្ថែមបានដែរ។
អ្នកអាចបន្ថែមសុវត្ថិភាពលើកម្មវិធីណាមួយបាន ដោយពេល Enabled ត្រូវការបញ្ចូល PIN code ឬ ស្កេនម្រាមដៃ មុនពេលកម្មវិធីបើកដំណើរការ។ ចូលទៅកាន់ Settings > Security & fingerprint > App Locker > ជ្រើសរើសកម្មវិធីជាច្រើនអ្នកចង់ការពារ។
ធម្មតា អ្នកអាចបើក App Switcher ហើយបិទកម្មវិធីទាំងអស់ ដើម្បីចំណេញ Resource (CPU និង RAM)។ បើចង់រក្សាកម្មវិធីណាមួយនៅបើកដំណើរការ ដូចជាកម្មវិធីចាក់បទចម្រៀងជាដើម អាចធ្វើបាន ដោយនៅផ្នែកខាងលើកម្មវិធីនីមួយៗមាន icon រូបកូនសោ អ្នកចុចលើ icon នេះនឹងអាចការពារកម្មវិធីពីការបិទបាន។
អាចបើកដំណើរការមុខងារ Gaming Do Not Disturb ពេលកម្មវិធី (ហ្គេម) កំពុងប្រើប្រាស់ ដោយចូលទៅកាន់Settings > Advanced > Gaming Do Not Disturb។ ក្រោយបើកដំណើរការ រាល់ Notification នឹងត្រូវបាន Block ពេលកំពុងប្រើប្រាស់កម្មវិធី។
កំណែទម្រង់ថ្មី Android Oreo 8.0 មានមុខងារថ្មីមួយ បន្ថែមស្រាប់ទៅកាន់កម្មវិធី Gallery គឺទីតាំង។
ក្រោយអ្នកថតរូប នឹងឃើញ Tab ថ្មីមួយឈ្មោះ Places បង្ហាញនៅជ្រុងខាងក្រោមផ្នែកខាងស្តាំនៃកម្មវិធី Gallery។ អ្នកអាចជ្រើសរើស ដើម្បីពិនិត្យមើលរូបភាពលើផែនទីនៃតំបន់របស់រូបភាពបានថត។
កម្មវិធី Camera លើ Android Oreo មាន Interface ថ្មី។ ពេលនៅលើកម្មវិធី Camera អ្នកអាចអូសពីក្រោមឡើងលើអេក្រង់ ដើម្បីផ្លាស់ប្ដូរ Mode សម្រាប់ថតរូប៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ