ការ​​​ប្រកួត​​​​បង្កើត​​​ហ្គេម​​​ថ្មី​​​ក្នុង​​​ពេល​​​តែ​​ ៤៨​​​ម៉ោង​​​​​ដំបូង​​​​​បង្អស់​​​​នៅ​​​​កម្ពុជា​

  • 2018-01-29 10:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​​​ប្រកួត​​​ប្រជែង​​​បង្កើត​​​ហ្គេម​​​ថ្មី​​​សន្លាង ឈ្មោះថា​​ ​Global Game Jam គឺ​​​ជា​​​ព្រឹត្តិការណ៍​​​​ប្រចាំ​​​ឆ្នាំ​​​ដែល​​​ធ្វើ​​​ឡើង​​​​នៅ​​​ជាង​​ ១០០​ កន្លែង​​​ផ្សេងៗ​​​គ្នា​​​ទូទាំង​​​ពិ​ភព​លោក ចំ​​​ថ្ងៃ​​​តែ​​​មួយ​​​។​​​ ​ ​សម្រាប់​​​ឆ្នាំ​​ ២០១៨នេះ​​ Global Game Jam បាន​​​លេច​​​ឡើង​​​ដំបូង​​​បង្អស់​​​នៅ​​​កម្ពុជា មាន​​​រយៈ​​​ពេល​​២ ថ្ងៃ គឺ​​​ថ្ងៃ​​​សុក្រ ទី ២​៦ – ២៨ ខែ​​​មករា​​ ឆ្នាំ​​ ២០១៨ នៅ​​​ Trybe (a Startup Community Space) ភ្នំពេញ​​​។

មិន​​​ខុស​​​ប្លែក​​​ពី​នៅ​​​ប្រទេស​​​ឯទៀត​ទេ Global Game Jam​ នៅ​ភ្នំពេញ​​​​បាន​​​ទាក់ទាញ​​​យុវ​ជន​​​ក្នុង​​​វិស័យ​​ IT Game Developer ​​និង​​​អ្នក​​​ចូលចិត្ត​​​លេង​​​ហ្គេម​​​ និង​​​បច្ចេកវិទ្យា​​​ជាច្រើន​​​មក​​​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​ដើម្បី​​​បង្កើត​​​គំនិត​​​ហ្គេម​​​ថ្មី​ៗ ។ ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​កម្មវិធី​​​នេះ​​​ក៏​​​មាន​​ ជា​​​សិក្ខា​​​សាលា​​​ចែក​រំលែក​​​បទពិសោធន៍​​​ពី​​​អ្នក​​​បង្កើត​​​ហ្គេម​​​ល្បី​​​ៗ ទាំង​​​ក្នុ​​​ង​​​ និង​​​ក្រៅ​​​ស្រុក ការ​​​បំផុស​​​គំនិត​ ការ​បែ​ង​​​ចែក​​​ជា​​​ក្រុម​​​ដើម្បី​បង្កើត​​​ហ្គេម​​​ជាច្រើន​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ក្នុង​រយៈពេលតែ​ ៤៨​ម៉ោង​។

​លោក​​​ស្រី Nataly Radionova អ្នក​គ្រប់​គ្រង​​​នៃ​​ STEP IT ACADEMY Cambodia និង​​ ជា​​​អ្នក​​​សម្របសម្រួល​​​គ​ម្រោង​​ Global Game Jam 2018 ប្រចាំ​​​នៅ​​​កម្ពុជា​​ បាន​​​ឲ្យ​ដឹង​​​ថា​៖ «​ការ​​​បង្កើត​​​ហ្គេម​​​ថ្មី​​​នេះ​​​មិន​​​ត​ម្រូ​វ​​​ឲ្យ​តែ​​​ជា​​​ហ្គេម​​បែបច្ចេកវិទ្យា​នោះទេ​ (Computer ឬ Mobile) អាច​ជា​​​ប្រភេទ​Board Game ក៏​​​បាន​​​​ដែរសំខាន់​ នោះ​គឺ​ជា​​ការ​​បង្កើត​ថ្មី ​។ ទោះ​​​នេះ​​​ជា​​​ការ​​​ប្រកួត​​​ប្រជែង​​​ដែល​​​នឹង​​​មាន​​អ្នកឈ្នះ​ចុង​​​ក្រោយ​​​​តែ​​​មួយ​​​ក្រុម​​​ក៏​​​ដោយ​​ តែ​​​គោលដៅ​​​សំខាន់​​​របស់​​​យើង​​​ គឺ​​​ចង់​​​ជំរុញ​​​លើកទឹកចិត្ត​​​​ឲ្យ​​​យុវ​ជន​​​ដែល​​​មាន​​​ទេព​​​កោសល្យ និង ក្តី​​​ស្រលាញ់​​ចំពោះ​ការ​​​ច្នៃ​​​ប្រឌីត​​​ថ្មី​​​ ពិសេស​ក្នុង​​​វិស័យ​​ បច្ចេកវិទ្យា​​ ឲ្យ​​​មាន​​​ឱកាស​​​បញ្ចេញ​​​សមត្ថភាព​​ និង​​​ដាក់​​​បង្ហាញ​ជា​​​សាធារណៈ »​។ ​ ​«​ថ្ងៃ​នេះ​​​ខ្ញុំ​​​ពិត​​​ជា​​​រំភើប​​​រីករាយ​​​​ព្រោះ អ្នក​​​ដែល​​​ចូល​​​រួម​​​ភាគ​​​ច្រើន​​​គឺ​​​ជា​​​យុវ​ជន​​​ខ្មែរ​​​វ័យ​​​ក្មេង​​​។​​ ​​ស្នាដៃ​​​របស់​​​ពួក​​​គេ​​​ពិតជា​​​មាន​​​ភាព​​​លេច​​​ធ្លោ​​​គួរ​​​ឲ្យ​​​ស្ញើប​​​សរសើរ​​​មែន ព្រោះថា​​​​លក្ខខណ្ឌ​​​នៃ​​​ការ​ប្រកួត​​​​ពិបាក​​​ ដោយ​​​ទុក​​​ពេល​​​ឲ្យ​​​ពួក​​​គេ​​​បង្កើត​​​ហ្គេម​​​ថ្មី​​​នេះ​​​ក្នុង​​​ច​ន្លេះ​​​តែ​​៤៨​ម៉ោង​​​ប៉ុណ្ណោះ ហើយ​​​ត្រូវ​​​ធ្វើ​​​បទ​​​បង្ហាញ​​​ទៀត​​​ តែពួកគេ​នៅតែ​អាចធ្វើបាន​» ៕

ក្រុម​​ឈ្នះ​លេខ​១​​ក្នុង​​ការ​ប្រកួត​ បង្កើតGame ឈ្មោះថា Deep Sub

ក្រុម​ឈ្នះលេខ ២ បង្កើត​ Board Game ឈ្មោះថា Interference

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម