NASA កំពុងពិសោធន៍ប្រភពថាមពលថ្មី ប្រើប្រាស់លើអវកាស
- 2018-01-30 01:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA កំពុងពិសោធន៍ប្រភពថាមពលថ្មី ប្រើប្រាស់លើអវកាស
ចន្លោះមិនឃើញ
ប្រព័ន្ធថាមពលមានគុណភាពខ្ពស់ និងប្រើបានយូរ ចាំបាច់ប្រើពីមួយថ្ងៃទៅមួយថ្ងៃដូចជា ពន្លឺ ទឹក និងអុកស៊ីហ្សែន ក្នុងការជួយដល់បេសកម្មក្រៅភព។
NASA កំពុងសាកល្បងពិសោធន៍លើ Kilopower។ Kilopower ជាប្រភពថាមពលថ្មី អាចផ្តល់ថាមពលយូរអង្វែង និងមានគុណភាពខ្ពស់ អាចជាអនាគតប្រើលើមនុស្សយន្ត និងបេសកកម្មរុករកអ្វីផ្សេង។
ប្រព័ន្ធថាមពល Fission (ការបំបែកអាតូម) នេះអាចផ្តល់ថាមពលអគ្គិសនីដល់ទៅ ១០ គីឡូវ៉ាត់ គ្រប់គ្រាន់សម្រាប់ដំណើរការលើផ្ទះខ្នាតមធ្យមពីរ និងអាចបន្តប្រើប្រាស់បានយ៉ាងហោចណាស់ ១០ ឆ្នាំ។ ដូច្នេះ Kilopower ៤ គ្រាប់អាចផ្តល់ថាមពលគ្រប់គ្រាន់ទៅដល់ទីខ្ពស់។
ប្រព័ន្ធថាមពលគំរូ (Prototype) ត្រូវបានរចនា និងអភិវឌ្ឍន៍ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Glenn Research Center របស់ NASA សហការជាមួយ Marshall Space Flight Center របស់ NASA និង មន្ទីរពិសោធន៍ Los Alamos National Laboratory។ ចំណែកឯ Reactor core ត្រូវបានផ្តល់ដោយ Y12 National Security Complex។
NASA Glenn បានបញ្ជូនប្រព័ន្ធថាមពលគំរូពី Cleveland ទៅកាន់ Nevada National Security Site (NNSS) នៅចុងខែ កញ្ញា។
បើតាមលោក Marc Gibson វិស្វករដឹកនាំ Kilopower ការពិសោធន៍នឹងបញ្ចប់ជាមួយលទ្ធផលមួយនៅចុងខែ មីនា។
ថាមពល Fission អាចផ្តល់ថាមពលប្រើប្រាស់គ្រប់ទីកន្លែង ដែលអាចឲ្យទាំងមនុស្ស និងគ្រឿងយន្តអាចធ្វើដំណើរដោយភាពទុកចិត្ត។ លើភព Moon និង Mars មានថាមពលអាស្រ័យលើអាកាសធាតុ ឬសីតុណ្ហភាពផ្សេងៗគ្នា។ ដូច្នេះប្រព័ន្ធនេះអាចជួយដល់ស្ថានភាពបរិយាកាសក្តៅខ្លាំង និងត្រជាក់ខ្លាំង ដោយមានការស្រាវជ្រាវ និងពិសោធន៍ដោយសង្កត់ធ្ងន់ខ្លាំង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ