Touchpad គាំង​មិន​ដើរ​លើ Laptop អាច​សាកល្បង​វិធី​នេះ​

  • 2018-01-31 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

បញ្ហា​លើ Touchpad គាំង​មិន​ដំណើរការ​អាច​មាន​ភាគច្រើន​លើ Laptop ចាស់ៗ តែ​ក៏​មាន​មួយ​ចំនួន​លើ Laptop ថ្មីៗ​ដែរ ដោយសារកត្តាមួយចំនួនអាចជា Software និង Hardware។

ដូច្នេះ ទោះ​អ្នក​មាន​បញ្ហា​នេះ ឬ​គ្មាន អ្នក​គួរ​ដឹង​ពី​ដំណោះស្រាយ​ទាំងនេះ​បាន​។ 

ករណី អនុវត្ត​តាម​វិធី​នេះ​នៅ​តែ​មិន​ដំណើរការ អ្នក​គួរ​យក​ទៅ​ហាង​កុំព្យូទ័រ​ពិនិត្យ​មើល​។

ប្រព័ន្ធ​ប្រតិបត្តិការ​មិន​ដំណើរការ​

អ្នក​គួរ​ត្រួតពិនិត្យ​ប្រព័ន្ធ​ប្រតិបត្តិការ​ក្រែង​ល គាំង ព្រោះ​កាល​ណា​គាំង​ការ​បញ្ជា​ផ្សេងៗ​នឹង​មិន​ដំណើរការ​រួម​ទាំង Touchpad ផង​ដែរ​។ 

អ្នក​អាច​សាក​ចុច​លើ​ប៊ូតុង Num Lock ឬ Scroll Lock  លើ Keyboard ដើម្បី​ពិនិត្យ​មើល​ពន្លឺ​។ បើ​អាច​បើក​បិទ​ពន្លឺ​បាន​ធម្មតា​លើ​ប៊ូតុង​នោះ កុំព្យូទ័រ​មិន​គាំង​ទេ​។ អ្នក​អាច​សាកល្បង​បិទ​បើក​កុំព្យូទ័រ ក្នុង​ការ​សម្រួល​ប្រព័ន្ធ​។ 

ប៊ូតុង​លើ Touchpad

Laptop មួយ​ចំនួន​មាន​ប៊ូតុង​នៅ​ពី​លើ ឬ​នៅ​កៀន ឬ​មាន Fn Key ដើម្បី​បិទ​បើក​ដំណើរការ Touchpad។ អ្នក​គួរ​សាកល្បង​បិទ​បើក​សាកមើល​។ 

External device

Device ភ្ជាប់​តាម USB មួយ​ចំនួន​អាច​បិទ Touchpad ដោយស្វ័យប្រវត្តិ ពេល​ភ្ជាប់​ទៅ​នឹង​ Laptop។ អ្នក​អាច​សាកល្បង​ដក​ចេញ​សិន ហើយ​បិទ​បើក​កុំព្យូទ័រ និង​ដោត​ភ្ជាប់​ម្តង​ទៀត​។ 

អ្នក​អាច​ពិនិត្យ​មើល Setting មួយ​ចំនួន​

Mouse settings

អ្នក​គួរ​ចូល​ទៅ​មើល Mouse ឬ Touchpad settings ដើម្បី​ប្រាកដ​ថា​គ្រប់យ៉ាង​ដំណើរការ​ធម្មតា​ ។

សម្រាប់​អ្នក​ប្រើប្រាស់ Windows

  • ចុច​លើ Start Menu ហើយ​វាយ​បញ្ចូល Change mouse settings រួច​ចុច Enter
  • នៅ​លើ​ផ្ទាំង Mouse Properties អ្នក​ចូល​ទៅ​កាន់ Touchpad settings ធម្មតា​ស្ថិត​នៅ​ក្បែរ​នឹង Tabs ឈ្មោះ Hardware
  • អ្នក​គួរ​ប្រាកដ​ថា​ប្រអប់​ក្បែរ Enable touchpad បាន Check (ចុច​បើក​ដំណើរការ​)
  • កែប្រែ Settings ណា​មួយ​អ្នក​ចង់​បាន ហើយ​ចុច​លើ​ Apply > OK

សម្រាប់​អ្នក​ប្រើប្រាស់ macOS

  • អ្នក​អាច​ចូល​ទៅ​កាន់ System Preferences ក្នុង Apple menu នៅ​លើ​អេក្រង់​ខាងលើ​ ឬ ចុច icon System Preferences នៅ​ផ្នែក​ខាងក្រោម​អេក្រង់​បាន​។ 
  • នៅ​លើ​ផ្ទាំង System Preferences ចុច​លើ icon Trackpad ដើម្បី​បើក Trackpad settings។
  • កែប្រែ Trackpad settings ណា​មួយ​អ្នក​ចង់​បាន​

ត្រួតពិនិត្យ​មើល Device Manager និង​ធ្វើ​កំណែទម្រង់ Driver

បើ Touchpad នៅ​តែ​មិន​ដំណើរការ អ្នក​អាច​ពិនិត្យ​លើ Device Manager ដើម្បី​ឃើញ​ពី​បញ្ហា​។

  • ចុច​លើ Start menu រួច​វាយ​បញ្ចូល Device manager បន្ទាប់​មក Enter
  • នៅ​ក្រោម PC អ្នក ចុច​ពីរ​ដង Mice and other pointing devices
  • ចូល​ដល់ Touchpad អ្នកប្រើ ហើយ​ចុច Mouse ស្តាំ​លើ icon នោះ​ជ្រើសរើស Update Driver Software... - ចុច​លើ Search automatically for updated driver software ក្នុងករណី Driver អ្នក​ហួសសម័យ (Out of date)

អ្នក​អាច​បិទ​បើក​កុំព្យូទ័រ ក្រោយ​ធ្វើ​កំណែទម្រង់​រួច​។

ត្រួត​ពិនិត្យ​លើ CMOS (BIOS) setup

អ្នក​គួរ​ប្រាកដ​ថា Touchpad មិន​បាន​បិទ​ក្នុង CMOS (BIOS) setup ។  CMOS (BIOS) setup ជា​កម្មវិធី​មាន​ផ្ទាំង​ខៀវ​អ្នក​បាន​ឃើញ​ពេល​ចុច Key ណាមួយ មុន​ពេល​ប្រព័ន្ធ​ដំណើរការ​ពេញលេញ​។ អ្នក​ប្រហែល​ជា​ឃើញ​ច្រើន ពេល​អ្នក​ចង់​ដំឡើង Window ថ្មី​។

នៅ​ផ្ទាំង​ខៀវ​នោះ អ្នក​អាច​ពិនិត្យ​លើ Hardware device settingsឬ ក្នុង Advanced > Internal Pointing Device ក្រែង Touchpad បាន​បិទ​។ បើ​វា​បិទ​នៅ​ទីនោះ អ្នក​អាច​បើក​វិញ ហើយ​បិទ​បើក​កុំព្យូទ័រ​។

កត្តា​មួយ​ទៀត គឺ File ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ខូច​ច្រើន ដែល​ខ្លះ​អាច​ប៉ះពាល់​ដំណើរការ Touchpad។ អ្នក​អាច​សាក Repair ប្រព័ន្ធ​ប្រតិបត្តិការ មិនមែន​ដំឡើង​ថ្មី​ទេ គ្រាន់​តែ​ជួសជុល File ខូច​ទាំងនោះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ ComputerHope   ប្រែ​សម្រួល៖ ប៊ុនធឿន