Apple អាច​ចេញ iPhone ៤ ប្រភេទ​ បុកគ្នានៅឆ្នាំនេះ

  • 2018-01-30 08:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​ទាក់ទង​នឹង​គម្រោង​របស់ Apple សម្រាប់​ឆ្នាំ ២០១៨នេះ។ 

របាយការណ៍​ពី Asia media បង្ហាញ​ថា​អាច​មាន​វត្តមាន iPhone ៤ ប្រភេទ​ក្នុង​ឆ្នាំ​នេះ​។ iPhone អេក្រង់ ៥.៨៥ អ៊ីង និង ៦.៤៦ អ៊ីង​ស្ថិត​ក្នុង​ការ​ដំណើរការ​ដោយ​ប្រើ​អេក្រង់ OLED ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជាច្រើន​។ 

ចំណែកឯ ការវិភាគ​របស់ DigiTimes សង្កត់​ធ្ងន់​ថា iPhone ៤ ប្រភេទ​ស្ថិត​ក្នុង​ការ​អភិវឌ្ឍន៍ ហើយ​បី​ក្នុង​ចំណោម​នោះ​អាច​មាន​អេក្រង់ LCD ទំហំ ៥.៧ ទៅ ៥.៨ អ៊ីង, LCD ទំហំ ៦.០ ទៅ ៦.១ អ៊ីង និង OLED ទំហំ ៦.៤ ទៅ ៦.៥។ 

ប្រភេទ LCD ពីរ និង OLED មួយ​អាច​នឹង​ត្រូវ ដែល​ក្រុមហ៊ុន Apple បាន​ធ្វើ​ឆ្នាំ​មុន​ដោយ​មាន iPhone 8, iPhone 8 Plus និង iPhone X។ ម្យ៉ាងទៀត iPhone SE 2 ក៏​ប្រហែល​ជា​មាន​វត្តមាន​ដើម្បី​ប្រកួតប្រជែង​លក្ខណៈសម្បត្តិ​នឹង​ទំហំ​អេក្រង់​តូច​លើ​ទីផ្សារ ដោយមាន កញ្ចក់​ផ្នែក​ខាងក្រោយ​អាច​សាក​ថ្ម​តាម Wireless តែ​មិន​មាន​បច្ចេកវិទ្យា 3D តម្រូវ​សម្រាប់ Face ID នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី