ចេញ​ម៉ូដ​ថ្មី​សា​នេះ​ LYN បង្ហើបរឿងរ៉ាវ​​​​ច្នៃម៉ូដ​​​ធ្វើ​​ឲ្យ​​ស្ត្រី​​​ជក់​​​ចិត្ត​​​ចង់​​​ប្រើ​

  • 2018-02-01 05:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«A Poem of Time» ជា​ភាសា​ខ្មែរ​ប្រែ​ថា កំណាព្យ​នៃ​ពេលវេលា គឺ​ជា​គោល​គំនិត​​(Concept)​ ​​នៃ​ការ​រចនា​ម៉ូដ​ថ្មី​បំផុត​រស់​ម៉ាក​ផលិតផល​​ស្បែក​ជើង និង កាបូប​ល្បី​ឈ្មោះ LYN សម្រាប់​​​និទាឃៈរដូវ និង​រដូវ​ក្ដៅ​ឆ្នាំ​២០១៨នេះ។​

«កំណាព្យ​» បង្កើត​ឲ្យ​មាន​នូវ​​មនោសញ្ចេតនា​​អណ្ដែត​អណ្ដូង​ ផ្អែមល្ហែម​ ស្រស់បំព្រង​ និង​អារម្មណ៍​ល្អ​​​ៗប្រកបដោយ​អត្ថន័យ ​ដែល​ស្ត្រី​គ្រប់​ចង់​បាន។ រីឯ ​«ពេល​វេលា​​» សំដៅ​លើ​ភាព​ថិត​ថេរ​រៀង​រហូត នៃ​អនុស្សាវរីយ៍​ដ៏​ស្រស់​បំព្រង​ក្នុង​អតីតកាល​ បច្ចុប្បន្ន​ភាព និង​អនាគត​​» ។ ការច្នៃម៉ូដ​ថ្មីនេះ​ផ្តោត​សំខាន់​លើ​ការ​បន្ថែម​សម្រស់​ឆើតឆាយ​ ដែលស្រទន់​ និងទាក់ទាញថ្មីរបស់​ស្ត្រី​ដោយ​ការ​ប្រើ​វត្ថុធាតុមានពន្លឺដូចជា លោហៈ ត្បូង និង គុជខ្យង ដែល​ត្រូវ​នឹង​រស​និយម​បច្ចុប្បន្ន​ និង​ឆ្លុះ​បញ្ជាំងពី​ភាព​ស៊ីវិល័យ​របស់​មនុស្ស​សម័យ​ថ្មី ។​​​

កាបូបយួរដៃ

  • Top Handle៖ ជា​ម៉ូដ​ពេញ​និយម​ខ្លាំង​ក្នុង​អំឡុង​សវត្សរ៍​ទី៥០ និង​ផលិត​កែរច្នៃ​​ឡើងវិញ​ឲ្យ​កាន់​តែ​ទាក់​ទាញ​ ទាន់​សម័យ​ ។​ម៉ូដ​នេះ​បង្កប់​នូវ​ភាព​រស់​រវើក​ ស្រស់ស្រាយ ​​ ឆ្លុះបញ្ជាំងពីសោភ័ណភាព​នៃ​ជីវិត​បែប​ស៊ីវិល័យ​។​

  • Florance Spec ៖ រចនា​ម៉ូដ​ដោយ​ប្រើ​ផ្កា តុប​តែង​យ៉ាង​ល្អិតល្អន់ ផ្ចិតផ្ចង់​បំផុត ជាមួយ​បច្ចេកទេស​ដេរ​ថ្នេរ​ខ្វែងគ្នា

  • Bloomy ៖រចនា​ជា​ផ្កា​ផុស​ត្រដែត​ហាក់​ដូច​ជា​ផ្កា​ស្រស់​ពិត​ៗ​លេច​ចេញ​ពី​ស្បែក​កាបូប​អីចឹង

  • Lara ៖រចនា​ពី​ការ​តុបតែង​បំណែក​ស្បែក​គុណ​ភាព​ខ្ពស់​ ពន្លិច​ពន្លឺ​ចែង​ចាំង ទាក់​ភ្នែក​ ស្រស់​ឆើតឆាយ​

  • Alix ៖ពិសេស​លេច​ធ្លោ​ខុស​ប្លែកគេ​នោះ កាបូប​នេះត្រូវ​ដេរ​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ថ្មី​ទំនើប

  • Trompe l'Oeil ដែល​ធ្វើ​ឲ្យ​កាបូប​នេះមើល​ទៅ​ហាក់​ដូច​ជា​មាន​អ្វី​និម្មិត​ផុស​លើ​តួ​កាបូប។

  • Vivi ៖រចនា​ដោយ​ប្រើ​គុជ​ខ្យង​ប្រណិត​ជាច្រើន​មាន​ទំហំ​ផ្សេង​ៗ​គ្នា

  • Dixie ៖រចនា​ដោយ​គ្រាប់​ដែក​ដែល​មាន​រាង​ជា​សាជី​ជ្រុង​កិប​ជាប់​លើ​កាបូប​តម្រៀម​យ៉ាង​ស្រស់​ស្អាត​ប្លែក​ភ្នែក​​

  • Florence' ៖រចនា​ដោយ​លោហធាតុ​ជាមួយ​គ្រីស្តាល់​មាន​រាង​មេអំបៅ ដែល​ធ្វើឲ្យមើលទៅគួរ​ឲ្យ​ស្រលាញ់​បំផុត​

  • Kiara ៖រចនា​ដោយ​ប្រើ​បន្តោង​ក្រវិល​កងៗ គ្រីស្គាល់​បិត​ជាប់​លើ​កាបូប

**ស្បែកជើង**

  • Bohan៖ ជា​ម៉ូដ​ស្បែក​ជើង​កែង​ចោត រចនា​ដោយ​ប្រើ​លោហ​មាន​ពន្លឺ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មើល​ទៅ​កាន់​តែ​លេច​ធ្លោ

  • Cadence៖ រចនា​ដោយ​ប្រើ​គុជ​ភ្លឺ​ចែង​ចាំង

  • Dollar៖ ជា​ប្រភេទ​ស្បែក​ជើង​សង្រែក​ ឬ​ចម្ពាម រចនា​ឡើង​ដោយ​ប្រើ​គុជ និង គ្រី​ស្តាល់​គុណភាព​ខ្ពស់​ភ្លឺ​ចែង​ចាំង​គ្រប់​ពេល​វេលា​​

  • Trix៖ ជា​ប្រភេទ​ស្បែក​ជើង​កែង​ចោត មាន​ខ្សែ​សំប៉ែត ​ច្នៃ​ម៉ូដ​ដោយ​ប្រើ​គុជ និង ត្បូង​គ្រីស្តាល់​

  • Dore៖ មាន​កែង​រាប​ស្មើ ផ្ទៃ​ទន់​ ពណ៌​ស្រស់​ផូរផង់ ឆើត​ឆាយ​ដោយ​គ្រីស្តាល់​ និង​គុជខ្យង

  • Carina៖ រចនា​ដោយ​ប្រើ​គ្រីស្តាល់​ភ្លឺ​​ចែង​ចាំង​ចិញ្ចែង​ចិញ្ចាច និង​មាន​រាង​ស្រស់​ស្អាត

  • Vaghne៖ ជា​ប្រភេទ​ស្បែក​ជើង​កែង​ចោត​ជា​មួយ​ខ្សែ​ព័ទ្ធ​ក​ជើង។

  • Brenda៖ ជា​ប្រភេទ​ស្បែក​ជើង​កែង​ចោត តែ​ស្រួល​ពាក់ បង្ហាញ​រាង​ជើង​តូច​ស្ដើង​ សក្ដិ​សម​បំផុត​សម្រាប់​សុភាព​នារី​ទាំង​ឡាយ​ដែល​ចូលចិត្តបញ្ចេញ Styleផ្ទាល់ខ្លួន និង​​ទាក់​ទាញ​​ការ​​ចាប់​​អារម្មណ៍បាន​យ៉ាង​​ឆាប់រហ័ស។

ចង់​​ច្បាស់​ថា​ម៉ូដ​របស់ LYN រដូវ​កាល​នេះ​ស្រស់​ស្អាត​ទាក់​ទាញ​កម្រិត​ណា​សូម​ ទៅ​មើល​ដោយ​ផ្ទាល់​នៅ​ហាង LYN ដែល​មាន​ទីតាំងនៅ ផ្សារ​ទំនើប​អ៊ី​អន។​

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ហ្វេស​ប៊ុក៖ www.facebook.com/lyncambodiaofficial​​ 

2Flyncambodiaofficial%2Fvideos%2F570248926655427%2F&show_text=0&width=560" width="560" height="315" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allowFullScreen="true">

​​ ​

ដោយ៖ ដេត លីដា